ព័ត៌មានសិល្បៈ និងកម្សាន្ត

សារិន កណ្ណិកា ចេះច្រៀងបាន៣ភាសា

ភ្នំពេញៈ សារិន កណ្ណិកា ហៅ ម៉ូកា (Muka) គឺជា​តារាចម្រៀង​ស្រីម្នាក់ ដែលចេះច្រៀង និងនិយាយ បាន៣ ភាសា ក្រៅពីភាសាកំណើត ហើយការប្រឡូកសិល្បៈ​ទើបតែបាន​១ចម្អិន កំពឹស​នេះ​ទៀតសោត គឺដើម្បីសម្រេច​បំណង ប្រាថ្នា របស់ ក្រុមគ្រួសារតែប៉ុណ្ណោះ ។​

សារិន កណ្ណិកា បានចូលរួមប្រឡង​ក្នុងកម្មវិធីតន្ត្រីយុវវ័យ ស្ថានីយ៍ទូរទស្សន៍ បាយ័ន កាលពីឆ្នាំ ២០០៨ ជាមួយ អ៊ីណូ និង សេម ជាដើម ប៉ុន្តែការប្រឡង​របស់នាង​មិនដល់ចំណុច​ចុងក្រោយនោះទេ ដោយតាំងពីពេលនោះ មកក៏លែង​បង្ហាញវត្តមាន ។ ប៉ុន្តែ​ទើបតែមួយឆ្នាំចុងក្រោយនេះ​ នាងបានបង្ហាញវត្តមានឡើងវិញ ដោយច្រៀង​តាម Pub និង ក្លឹបកម្សាន្ត ដែលជាការបង្ហាញ​ខ្លួន​មួយ ដើម្បីសម្រេច​បំណងប្រាថ្នាឪពុក ក្រោយលោក​ចាកឋាន នោះ ។​

កណ្ណិកា បានប្រាប់ Post News នៅរសៀលថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦ ឲ្យដឹងថាក្រុមគ្រួសារ​របស់នាង ស្រឡាញ់សិល្បៈខ្លាំងណាស់ ដោយមានម្តាយ​ជា​មន្ត្រីរាជការ ហើយ​ឪពុកជាមន្ត្រីរាជការ និង តន្ត្រីករផង ប៉ុន្តែ​គួរ​ឲ្យសោកស្តាយ បំផុត ដែលលោកឪពុក​ បាន​ចាកឋានពីលោកនេះ​ទៅ កាលពី ២ឆ្នាំមុន ហើយក៏ជាដើមចម ដែលធ្វើឲ្យនាង ត្រូវប្រឡូកសិល្បៈ ជាថ្មី ដើម្បីសម្រេច​បំណងរបស់លោក រយៈជាង ១ឆ្នាំនេះ ។​

សារិន កណ្ណិកា ហៅ ម៉ូកា (Muka) ថា «សម្រាប់ខ្ញុំ​ អាចច្រៀងបាន៤ ភាសា គឺភាសាខ្មែរយើង ភាសាថៃ ចិន និ​ងអង់គ្លេស ​​» ។​
ស្រីស្រស់សាច់សខ្ចីដូចបណ្តូលចេក សារិន កណ្ណិកា បានបន្ថែមទៀតថា ការប្រឡូកចូលសិល្បៈរបស់នាង គឺដើម្បីបង្ហាញពីសមត្ថភាព របស់ខ្លួន ក្នុងន័យចូលរួមចំណែក លើកស្ទួយសិល្បៈខ្មែរ និង ដើម្បីសម្រេចបំណង របស់លោក ឪពុក និងក្រុមគ្រួសារផងដែរ ។​

ដោយឡែក​និយាយពីជីវិត​​ឯកជន របស់ សារិន កណ្ណិកា ហៅ ម៉ូកា (Muka) ដែលទើបតែមានវ័យ ២៤ឆ្នាំ គឺនាង កំពុងមានទំនាក់ទំនងស្នេហា និងកំពុងស្វែងយល់ចិត្តគ្នា ជាមួយនឹងអនិកជនខ្មែរ រស់នៅអាម៉េរិក ឈ្មោះ ជា វណ្ណារ៉ា អាយុ ៣០ ឆ្នាំ ដោយបុរសនេះ តែងតែឡើងចុះ កម្ពុជា ជាញឹកញាប់​៕​

សារិន កណ្ណិកា (1)សារិន កណ្ណិកា (2)សារិន កណ្ណិកា (3)សារិន កណ្ណិកា (4)សារិន កណ្ណិកា (5)សារិន កណ្ណិកា (6)សារិន កណ្ណិកា (7)សារិន កណ្ណិកា (8)សារិន កណ្ណិកា (9)

មតិយោបល់