ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកចូលភោជនីយដ្ឋានស្រាត ហាមប៉ះពាល់ ឬចាប់ដៃចាប់ជើងគ្នា

អង់គ្លេស:នៅក្នុងថ្ងៃនេះ ភោជនីយដ្ឋានស្រាតដំបូង​ក្នុងទីក្រុងឡុងន៍​បានចេញគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនថា អតិថិជនលើសទម្ងន់ និងចាក់សាក់ មិនអនុញ្ញាតឲ្យចូលទេ ហើយអ្នកដែលចូលបាន ហាមប៉ះពាល់ ឬចាប់ដៃចាប់ជើងគ្នា។

ភោជនីយដ្ឋានស្រាតមួយនៅប្រទេសជប៉ុន ហាមអតិថិជនលើសទម្ងន់ចូល នៅពេលវានឹងបើកនៅខែក្រោយ។ ចំណែក ភោជនីយដ្ឋានស្រាតដំបូងក្នុងទីក្រុងឡុងដ៍ ឈ្មោះ Bunyadi ដែលនឹងបើកនៅថ្ងៃស្អែក បានចេញនូវសេចក្តីណែនាំ ដល់អតិថិជននៅលើគេហទំព័ររបស់ខ្លួនថា មិនអនុញ្ញាតឲ្យ អ្នកដែលលើសទម្ងន់ចាប់ពី ១៥គឺឡូក្រាមចូលឡើយ ដូច្នេះអតិថិជនត្រូវថ្លឹង និងគណនាទម្ងន់ខ្លួនឯងជាមុន មុនពេលធ្វើការកក់កន្លែងទុក។ អតិថិជនត្រូវមានអាយុ ចន្លោះពី ១៨ ទៅ ៦០ឆ្នាំ ហើយអ្នកដែលចាក់សាក់ ត្រូវបានហាមឃាត់។ ភ្ញៀវមិនអាចប៉ះពាល់ ឬចាប់ដៃចាប់ជើងគ្នាបានទេ ហើយទូរស័ព្ទ និងកាមេរ៉ា ត្រូវបានបិទ និងយកទៅរក្សាទុក។

ចំពោះសំបុត្រអាចថ្លៃទៅដល់ ៧៤៥ ដុល្លារ សម្រាប់អាហារពេលល្ងាច រួមជាមូយកម្មវិធី show ដែលរាំដោយក្រុមបុរស ស្លៀកបិទបាំងតែប្រដាប់ភេទ។ ប៉ុន្តែ ប្រសិនបើមិនរួមបញ្ចូល កម្មវិធី show ទេ តម្លៃសំបុត្រត្រឹម ១២៧ដុល្លារ ទៅ ២៥៥ ដុល្លារ។

សូមជម្រាបថាមកដល់ថ្ងៃ ភោជនីយដ្ឋានស្រាត មានអតិថិជនកក់សំបុត្រទុក ចំនួន ៤៧,០០០នាក់ហើយ នៅក្នុងតារាងបញ្ជីរងចាំរបស់ខ្លួន ដែលបានរៀបចំកាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕

មតិយោបល់