អ្នកនាំពាក្យរបស់កំពូលតារាសម្ដែង Sylvester Stallone ហៅ «រ៉ាំបូ» បានឲ្យដឹងថា តារាសម្ដែងរូបនេះ នឹងថតរឿងថ្មី ដែលនៅក្នុងសាច់រឿងនោះគឺប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមផ្ដាច់ខ្លួន ISIS។
រឿងថ្មីដែលនឹងត្រូវថតនៅក្នុងពេលឆាប់ៗនោះ មានចំណងជើងថា «Rambo: Last Blood» ដែលរឿងនេះ តួអង្គ រ៉ាំបូ ត្រូវប្រយុទ្ធជាមួយនឹងក្រុម ISIS។ តាមពិតទៅរឿងមួយគ្រោងចាប់ផ្ដើមថតតាំងពីដើមឆ្នាំ ២០១៥ ប៉ុន្តែក្រោយមកពន្យារដល់ចុងឆ្នាំនេះ ហើយនៅពេលនេះ ក៏នៅមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទច្បាស់ដែរ ប៉ុន្តែអ្នកនាំពាក្យរបស់ឲ្យដឹងថា នឹងចាប់ផ្ដើមថតឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា ភាពយន្តរ៉ាំបូ វគ្គចុងក្រោយបំផុតគឺចាក់ផ្សាយ និងដាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០៨ ហើយក្រោយពីនោះមក លោក Sylvester Stallone ក៏បានផ្អាកមួយរយៈដោយសារតែជាប់ថតរឿង Expendables ដែលជាសាច់រឿងមួយប្រជុំទៅដោយកំពូលតារាភាពយន្តល្បីៗ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់