បារាំងៈ អ្នកសិល្បៈខាងចាក់សាក់ជនជាតិបារាំងម្នាក់ ទទួលបានដៃសប្បនិមិត្តជាម៉ាស៊ីនចាក់សាក់ដំបូងគេបង្អស់នៅក្នុងលោក។
អ្នកសិល្បះខាងចាក់សាក់ជនជាតិបារាំង ម្នាក់ ឈ្មោះ JC Sheitan Tenet បានបាត់បង់ដៃខាងស្តាំកាលពី ២២ឆ្នាំមុន លោកមិនដែលគិតទេ ថាអាចប្រើដៃស្តាំបានម្តងទៀត។ លោកបានហ្វិកហាត់ប្រើដៃឆ្វេងដើម្បីចាក់សាក់។ ក្រោយមកនាពេលថ្មីៗនេះលោកបានទទួលដៃសប្បនិមិត្តជាម៉ាស៊ីនចាក់សាក់ដំបូងគេបង្អស់នៅក្នុងលោក។
លោក Tenet មានគំនិតក្នុងការបង្កើត ដៃសប្បនិមិត្តមួយនេះ ក្រោយពេលបានឃើញ ការងាររបស់លោក Jean Louis Gonzales និងលោក a.k.a. Gonzal ជាអ្នកសិល្បះ និង វិស្វាករដែលគេស្គាល់ដោយសារ សិល្បះខាងច្នៃលលាដ៍ក្បាល និងស្បែកសត្វដោយប្រើម៉ាស៊ីន។ ក្រោយពេលបានជួប Gonzal នៅកន្លែងចាក់សាក់ច្រើនដង លោកTenet ក៏បានសួរទៅលោក Gonzal ថាតើអាចធ្វើម៉ាស៊ីនអ្វីម្យ៉ាងជំនួស ដៃសប្បនិមិត្តចាស់របស់លោកដែលទុកនៅឯផ្ទះដែរឬទេ ទើបអ្នកទាំងពីរចាប់ផ្តើមធ្វើដៃសប្បនិមិត្តជាម៉ាស៊ីនចាក់សាក់នេះមក ។
សូមជម្រាបថា បើតាមសម្តីរបស់លោក Tenet បានឲ្យដឹងថា ជាមួយនឹងដៃសប្បនិមិត្តជាម៉ាស៊ីនចាក់សាក់ថ្មីមួយនេះ អតិថិជន ឬអ្នកដែលចូលចិត្តចាក់សាក់លែងព្រួយបារម្ភខ្លាចមុតជ្រៅ ឬប៉ះពាល់បញ្ហាខុសភាពទេ ផ្ទុយទៅវិញវាកាន់តែមានភាពងាយស្រួល ជាងចាក់សាក់ដោយប្រើដៃ៕
មតិយោបល់