ភ្នំពេញៈ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពដូនពេញ ទទួលបានបទបញ្ជា ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នោះ លោក ឈឹម វ៉ាន់នី អភិបាលរង និងលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ និងមានការចូលរួមជាមួយលោក ហ៊ុល ឆុល មេបញ្ជការរងអាវុធហត្ថខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះធ្វើរដ្ឋបាល នៅចំណុចប្លុកតាន់ប៉ា ដែលស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលជនអានាថានាំពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀន ។
ជាក់ស្ដែងកម្លាំងបានចុះធ្វើរដ្ឋបាលនៅទីតាំងខាងលើបានឃាត់ខ្លួនជនសង្ស័យ៥នាក់ និងរកឃើញដាវសាម៉ូរ៉ៃ៣ដើម និងឆែកឃើញក្រាមសថ្លាចំនួន ១៤កញ្ចប់ថង់តូច (សង្ស័យជាគ្រឿងញៀន ម៉ាទឹកកក) ជារបស់ឈ្មោះ ចាន់ រ៉ា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវឃាត់ខ្លួនឲ្យសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើកំណត់ហេតុពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ដើម្បីបញ្ជូនកសាងសំណុំរឿង ចាត់ការតាមច្បាប់។
https://youtu.be/mXDUjX834Bo
មតិយោបល់