ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពែកមី និយាយពីការសាងសង់ផ្ទះនៅស្វាយរៀង

ភ្នំពេញ: ក្នុងពិធីកាត់សក់តារាសម្តែង ថន ដារ៉ា ត្រូវជាបងស្រី ថន លក្ខិណា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ លោក ពែកមី បានប្រាប់ពីមូលហេតុមិនទាន់សាងសង់របងផ្ទះ និងតម្លៃផ្ទះ នៅទឹកដីខេត្តស្វាយរៀង។

ថ្លែងប្រាប់ Post News ដោយផ្ទាល់ លោក ចែម ចាន់តារា ហៅ នាយពែកមី បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ លោកមិនអាចសាងសង់របងផ្ទះបាននោះទេ ដោយសារតែមានការស្ថាបនាកាត់មួយចែងដីបន្តិចរបស់លោក ហើយសម្រាប់តម្លៃសាងសង់ផ្ទះវិញ អាចលើសពី១០ម៉ឺនដុល្លារ។ លោក ពែកមី ថា «សម្រាប់ផ្ទះនេះ គឺខ្ញុំមិនអាចទាន់ទូទាត់តម្លៃសរុបបាននោះទេ អាចលើសពី១០ម៉ឺនដុល្លារ ព្រោះថា នៅដាក់អំពូល រៀបចំដាំស្មៅ និងសួនច្បារ តែសម្រាប់របងវិញ គឺមិនទាន់សាងសង់នោះទេ»

ពែកមី បានបន្ថែមទៀតថា «មូលហេតុ ដែលខ្ញុំមិនទាន់សាងសង់របងផ្ទះ ដោយសារតែគេធ្វើផ្លូវ ហាយវ៉េ កាត់សៀៗដីផ្ទះទៅកាន់បាវិត ចឹងរង់ចាំមើលសិន តែក៏សំណាងដែរ ព្រោះកន្លែងនេះបន្តិចទៀតត្រូវប៉ាន់»។។

ក្នុងនោះដែរ ពែកមី ក៏បានបង្ហើបថា សម្រាប់ស្មៅ ដែលត្រូវយកមកដាំធ្វើសួននោះ គឺលោកបានកុម្ម៉ង់ទិញពីបរទេសមក ដែលជាប្រភេទទឹកស្មៅកំប៉ុង ដោយគ្រាន់តែយកមកបាញ់លើដី វានឹងដុះចេញស្មៅតែម្តង តែលទ្ធផលយ៉ាងណាមិនទាន់ដឹងដោយរង់ចាំសាកល្បង៕

មតិយោបល់