ព័ត៌មានសិល្បៈ និងកម្សាន្ត

និយាយមិនបាន ស្ដាប់មិនកើត តែតារាម្នាក់នេះ សម្ដែងភាពយន្តរាប់មិនអស់

នៅក្នុងពិភពសិល្ប:គេស្គាល់តារាគ និងថ្លង់ លោក គង់ វណ្ណ: មិនខុសពីតារាផ្សេងទៀតនោះទេ ដោយសារតែលោកត្រូវគេឃើញសម្ដែងក្នុងកុនជាយូរមកហើយ ជាពិសេសគឺតួវាយតប់ ជាតួក្រុមចោរ និងតួអ្នកភូមិជាដើម ដែលភាគច្រើនជាតួមិនមានប៉ារ៉ូលនិយាយនោះ។ លោកត្រូវគេស្គាល់កាន់តែខ្លាំងក្នុងភាពយន្ដដុំរឿង«មនុស្សឆ្កួត» ដែលបានជោគជ័យនៅក្នុងរោងកុន និងរឿង«គ្រាប់បាល់អង្រួនបេះដូង!» ដែលជារឿងភាគទើបនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍CTN នៅប៉ុន្មានថ្ងៃនេះ ដោយសារតែលោកបានសម្ដែងច្រើនប្លង់ និងត្រូវគេឲ្យសម្ដែង ជាតួអង្គមនុស្សគ និងថ្លង់ ដូចគ្នានឹងសភាពខាងក្រៅរបស់លោកផង។

លោក លៀក លីណា អ្នកគ្រប់គ្រងការផលិតមួយរូបប្រចាំផលិតកម្ម LD បានថ្លែងប្រាប់ថា លោក គង់ វណ្ណ: គឺជាមនុស្សគ និងថ្លង់នោះទេ ប៉ុន្តែលោកមានចំណូលចិត្តផ្នែកសម្ដែង និងមានបទពិសោធន៍ខាងផ្នែកសម្ដែងជាយូរមកហើយ ទើបខាងផលិតកម្មLD សម្រេចជ្រើសជាតួប្រចាំរបស់ផលិតកម្ម ដោយឲ្យសម្ដែងជាលក្ខណ:ស៊ីប្រាក់ខែតែម្ដង។ លោកថាលោកគង់ វណ្ណ: វ័យ៣៥ឆ្នាំ គឺជាអ្នកបាត់ដំបង ដែលខាងផលិតកម្មបានផ្ដល់កន្លែងឲ្យស្នាក់នៅ និងឲ្យការងារមួយចំនួនផ្សេងទៀត បន្ថែមពីការសម្ដែង ទើបមួយរយ:ចុងក្រោយតារាសម្ដែងគថ្លង់ម្នាក់នេះ មិនខុសពីតារាសម្ដែងកុងត្រារបស់ផលិតកម្មដែលមានការសម្ដែងរាប់មិនអស់។

លោកថា លោកគង់ វណ្ណ: លុះត្រាតែធ្វើកាយវិការទើបអាចស្ដាប់យល់ ប៉ុន្តែសម្រាប់ការសម្ដែងគឺឲ្យតែសម្ដែងអ្វីឲ្យលោកឃើញមុន គឺតារាម្នាក់នេះនឹងសម្ដែងបានដូចតូទូទៅ។ លោកថាលោកគង់ វណ្ណ: ជាតារាមានការតស៊ូ ហើយនៅពេលដាក់ប្លង់លោកឲ្យសម្ដែងបានច្រើន គឺមិនខុសពីប្លង់កំប្លុកកំប្លែងទៅវិញ ដោយសារតែការសម្ដែងកាយវិកា គឺគ្រាន់តែអ្នកទស្សនាបានឃើញក៏អស់សំណើច។

លោកប្រកាសជំហរយកតារាគថ្លង់ម្នាក់នេះសម្ដែងក្នុងភាពយន្តរបស់ខ្លួន មិនមានកំណត់ពេលវេលានោះទេ ដើម្បីឲ្យលោកមានលទ្ធភាពរកប្រាក់ផ្គង់ផ្គង់តម្រូវការរបស់ខ្លួន ខណ:ដែលតម្លៃខ្លួន ក៏លោកទទួលបានដូចគ្នានឹងតារាទូទៅ ដោយលោកស្គាល់លុយ និងដឹងពីចំនួននៃការទទួលរបស់ខ្លួនរបស់យ៉ាងច្បាស់លាស់។

ខាងក្រោមនេះ ជាការសម្ដែងផ្ទាល់មួយ ដែលលោកគង់ វណ្ណ: បានសម្ដែងឲ្យមើល ក្នុងពេលសម្ដែងពីទេពកោសលល្យ៖

//youtu.be/v-UDnL4Ujik

មតិយោបល់