ព័ត៌មានកីឡា

តោះមកដឹងក្លិបណាខ្លះធ្លាប់លើកពាន Hun Sen Cup ចាប់តាំងពីឆ្នាំ ២០០៧ មក

ពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៧ មក ដែលតម្រូវឲ្យមានតែកីឡាករកម្ពុជាសុទ្ធ មិនមានកីឡាករបរទេសឡើយ ដើម្បីលើកស្ទួយដល់បាល់ទាត់ជម្រើសជាតិ។​

សម្រាប់ពានរង្វាន់នេះ ត្រូវបានឲ្យចូលរួមនៅក្លិបមកពីខេត្តនីមួយៗ មកចូលរួម ក្នុងគោលបំណង ដើម្បីឲ្យកីឡាករមួយចំនួនបានបង្ហាញនូវសមត្ថភាព នឹងលើកស្ទួយដល់កីឡាបាល់ទាត់ផងដែរ។ ចាប់តាំងពីបង្កើតពានរង្វាន់នេះមក មានក្លិបចំនួន ៦ ដែលធ្លាប់ជាម្ចាស់ជើងឯក រួមមាន ក្លិបបាល់ទាត់ ខេមរ៉ា កីឡា ឆ្នាំដំបូង ២០០៧, ភ្នំពេញក្រោន ២០០៨ នឹង ២០០៩, ក្រសួងការពារជាតិ ២០១០ នឹង ២០១៦, ព្រះខ័នរាជស្វាយរៀង ២០១១ ២០១២ ២០១៥​ នឹង ២០១៧, ណាហ្គាវើល ២០១៣ នឹងក្លិប អគ្គស្នងការដ្ឋាននរគបាលជាតិ ២០១៤ ។

សូមបញ្ជាក់ផងដែរថា ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង គឺធ្លាប់លើកពាននេះច្រើនជាងគេ ពោលមានដល់ ៤ លើក ចំពោះក្លិបដែលធ្លាប់លើកពានសរបញ្ជាក់ថា មានកីឡាករកម្ពុជា ដែលមានសមត្ថភាពច្រើនជាងគេ៕

ខាងក្រោមនេះជាតារាងនៃក្លិបដែលធ្លាប់លើកពាន Hun Sen Cup ចាប់ពីឆ្នាំ ២០០៧៖

មតិយោបល់