ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ កែវមរកត លេចធ្លោរម្ដងទាំង២ម្មង ក្នុងសប្ដាហ៍ទី៥

ការប្រឡងចម្រៀង Cambodian Idol កាលពីសប្ដាហ៍ទី៥ ថ្ងៃទី៩ មីនា បេក្ខនារី គង់ កែវមរកត ត្រូវគេកត់សម្គាល់ថាលេចធ្លោរ២យ៉ាងតែម្ដង ទើបធ្វើឲ្យនាងទទួលបានសំឡេងឆ្នោតនាំមុខគេក្នុងពេលប្រកាសលទ្ធផល។ នោះគឺទឹកដមសំលេងជាមួយនឹងការបកស្រាយបទ«ពីរមុន» និងការតែងខ្លួនយ៉ាងលេចធ្លោរក្នុងឈុតរាត្រីសមោល.ស ត្រូវនឹងរូបសម្រស់របស់នាងតែម្ដង។

ការប្រឡងដែលបានធ្វើឡើង ហើយបញ្ចប់ដោយលទ្ធផល បេក្ខនារី គង់ កែវមរកត ឡើងទៅកាន់វគ្គបន្ត ដោយមិនភ័យបារម្ភ ក្នុងពេលប្រកាសហៅឈ្មោះនេះ បានធ្វើឲ្យទទួលបានការកោតសរសើរច្រើន បន្ទាប់ពីការបកស្រាយបទចម្រៀងប្រពៃណី ក៏ធ្វើឲ្យនាងលេចធ្លោរផងដែរ។ នេះជាសមត្ថភាពពិសេសដែលនាងនៅតែរក្សាបាននូវការសរសើរ ស្របគ្នាដែលសំឡេងរបស់នាងក៏ច្រៀងបានល្អក្នុងសប្ដាហ៍ទី៥នេះ។ មួយបទ«បងពីមុន» ដែលនាងបកស្រាយ ថ្វីដ្បិតថាមិនដូចម្ចាស់ដើមទាំងស្រុង ប៉ុន្តែគ្មានអ្នកណាមិនលាន់មាត់ទេថា នាងលើកយកបទនោះច្រៀងត្រូវនឹងទឹកដមសំលេងរបស់នាងពេញទំហឹង។ ក្នុងនោះសូម្បីតែគណកម្មការទាំង៤ និង លោកជា វិបុល ជាពិធីករ ក៏ចាប់អារម្មណ៍នឹងការតែងខ្លួនយ៉ាងស្អាតរបស់នាងផងដែរ។ នេះជាសប្ដាហ៍ ដែលធ្វើឲ្យនាងលេចធ្លោរទាំងការប្រើសំឡេង និងរូបសម្រស់ បើទោះមិនទាន់ដឹងថានាងអាចជោគជ័យ បានទៅបន្តនៅសប្ដាហ៍បន្ទាប់ទៀតបាន ឬ មិនបាន។

សូមទស្សនាវីដេអូឃ្លីប ការប្រឡងរបស់ គង់ កែវមករត កាលពីយប់មិញ៖

https://youtu.be/sVUHcomwB3A

មតិយោបល់