ព័ត៌មានសិល្បៈ និងកម្សាន្ត

ទោះកៅអី ពិធីការិនី មិនទាន់ច្បាស់ ប៉ុន្តែ ព្រះកាយច័ន្ទ បានតំណែងថ្មីនៅប៉ុស្ដិ៍លេខ៥

កាលពីព្រឹកថ្ងៃទី១២ មីនា តារាសម្ដែងកញ្ញា ព្រះកាយច័ន្ទ បានទទួលតំណែងតួឯកយ៉ាងកាលីបក្នុងរឿង «ជញ្ជីងជីវិត» ដែលនេះគឺជារឿងភាគថ្មីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្រោមការផលិតរបស់ក្រុមផលិតករមកពីប្រទេសថៃ និងជារឿងដែលចំណាយការផលិតក្នុងសន្ទស្សន៍មួយខ្ពស់ជាងភាពយន្តដែលផលិតដោយក្រុមផលិតករនៅក្រៅផលិតកម្ម។
នេះជាតំណែងដែលនាងទទួលបាន ស្របគ្នាដែលអាជីពជាពិធីការិនីដែលនាងក្ដោបក្ដាប់នៅក្នុងកម្មវិធី«TV5 Carabao Spark Concert » ត្រូវបានគេអះអាងថាមិនទាន់ច្បាស់ថានឹងកាន់បានយូរបន្តទៀត ឬអោយផ្អាកកណ្ដាលទី។

កញ្ញាព្រះកាយច័ន្ទ បានទទួលស្គាល់ថាមកទល់ពេលនេះ តំណែងពិធីការិនីនៅប៉ុស្ដិ៍លេខ៥ នៅមិនទាន់ត្រូវបានគេហៅកុងត្រាដើម្បីអោយប្រាកដរយៈពេលនៅឡើយទេ ដោយខាងផលិតករបានត្រឹមតែប្រាប់អោយនាងកាន់សិន ប្រសិនបើគ្មានការប្រជុំដោះដូរ។ នាងថាខ្លួនមិនចង់បាត់មុខពីឆាកតន្ត្រីបន្តផ្ទាល់នោះទេ ប៉ុន្តែបើមានការដកហូតមែន ក៏នាងមិនស្ដាយនោះដែរ ដោយសារតែនាងក៏បានប្រឹងប្រែងអស់ពីសមត្ថភាពនោះដែរ។ យ៉ាងណាមិញ នាងបានសម្ដែងអារម្មណ៍កក់ក្ដៅជាងមុន បន្ទាប់ពីប៉ុស្ដិ៍លេខ៥ស្រាប់តែអោយតំណែងនាងជាតួឯកថ្មីក្នុងរឿង «ជញ្ជឹងជីវិត» ដែលនាងបានអះអាងថាហាក់ជាតំណែងបន្ថែមទម្ងន់ធ្វើអោយការងារជាពិធីការិនីរបស់នាងមានលំនឹង។

នាងថាក្រោយបានសម្ដែងរឿងនេះ គឺទោះជានាងមិនមានកុងត្រានៅប៉ុស្ដិ៍លេខ៥សម្រាប់កម្មវិធីបន្តផ្ទាល់នោះ ក៏ប្រហែលជាកាន់បានយូរនោះដែរ ដោយសារតែអ្នកផលិតកម្មវិធីនៅប៉ុស្ដិ៍លេខ៥ និងនាងកាន់តែជិតស្និទ្ធគ្នា និងមានការងារត្រូវមើលមុខគ្នាច្រើន។ ភាពយន្តរឿង «ជញ្ជីងជីវិត» នេះ ត្រូវបានផលិតករតម្រូវអោយនាងសម្ដែងជាតួឯកពាក់ព័ន្ធប្ដីគេ ដោយតួឯកប្រុសគឺលោក ធារ៉ា អមដោយតារាសម្ដែងល្បីៗជាច្រើនផ្សេងទៀតដូចជា លោក លាង ឧត្តម លោក ទេព រិទ្ធីនី អ្នកនាងឆ័យលី ដាឡែន អ្នកស្រីច័ន្ទ សោភណ័្ឌ លោកថមមី លោកសូ ឆានី ដៃគូពិធីកររបស់នាង និងតារាសម្ដែងចាស់ក្មេងជាច្រើនរូបទៀត។ ភាពយន្តនេះត្រូវបានក្រុងពាលីចេញថត នៅសណ្ឋាគារសូហ្វីតែល ដែលជាសណ្ឋាគាររបស់ថៅកែប៉ុស្ដិ៍លេខ៥ និងត្រូវបានប្រកាសថាចំណាយពេលថតប្រមាណជា៤ខែ ទើបចប់បានដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ផ្លូវការ។ ភាពយន្តនៅតម្រូវថតភាគច្រើននៅភ្នំពេញ និងកន្លែងដើរកម្សាន្តល្បីៗនៅកម្ពុជា ដោយតួអង្គព្រះកាយច័ន្ទ ត្រូវចេញថតស្ទើររាល់ថ្ងៃ ដោយសារតែនាងគឺជាតួឯក។

យ៉ាងណាមិញ តំណែងដែលនាងទើបបានត្រូវប្រកាសថាមិនប៉ះពាល់នឹងអាជីពកាន់ក្បាលមេក្រូរបស់នាងនៅលើឆាកតន្ត្រីខារ៉ាបាវទេ ដោយសារតែក្រុមផលិតករនឹងរៀបមិនអោយនាងថតប៉ះចំថ្ងៃអាទិត្យ ហើយនាងទៀតសោត ក៏នឹងមានវិធីថែរក្សាសម្រស់របស់ខ្លួនមិនអោយបាក់សម្រស់ពេលចេញថតរាល់ថ្ងៃដែរនោះ៕

មតិយោបល់