ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចុះបង្រ្កាបជនជាតិចិនចំនួន១០០នាក់ ពាក់ព័ន្ធបទល្មើសvoip និង Game Onlineខុសច្បាប់ នៅខណ្ឌទួលគោក!

ភ្នំពេញៈ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី សហការជមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យគោលដៅ ផ្ទះលេខ៩៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បានពិនិត្យឃើញមានជនជាតិចិន ចំនួន១០០នាក់ ស្រី១៩នាក់ បានស្នាក់នៅប្រព្រឹត្តបទល្មើសvoip និង Game Online។

បានបញ្ជូនជនជាតិចិនចំនួន ១០០ នាក់ ស្រី១៩នាក់ ប្រកបរប Game Online ខុសច្បាប់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់៕
https://youtu.be/zx2c-onz_oA
https://youtu.be/GJHHlSTnwOE

មតិយោបល់