(ភ្នំពេញ)៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ នៅម៉ោង ៨៖៣០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ អនុសាខាកាកកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមប្រចាំខណ្ឌមានជ័យ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាគ្រឿងឧបភោគ បរិភោគ ចែកជូនដល់កុមារា កុមារីក្រីក្រ និង កំព្រាឪពុកម្តាយជិត ១០០នាក់ ដែលរស់នៅក្នុងអង្គការមូលនិធិកុមារ និងនិស្សិតកម្ពុជា ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ក្នុងនោះ អំណោយសរុប រួមមាន ៖ អង្ករ ៥បាវ (ក្នុង ១បាវ ៣០គីឡូក្រាម) មី ១២កេស ទឹកស៊ីអ៊ីវ ៥យួរ ត្រីខ ៦យួរ ទឹកផ្លែឈើ ៥កេស ទឹកសុទ ៥កេស និងឃីត ៥ឈុត (ក្នុង ១ឈុតមាន មុង ភួយ សារុង ក្រមាជាដើម)។
ក្នុងនោះដែរ លោកប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកនំប៉័ង ចែកជូនក្មួយៗ ជិត ១០០ដើម ដើម្បីបរិភោគ និង ជូនជាថវិកាម្នាក់ ៣០០០រៀល ដោយឡែកអ្នកគ្រូលោកគ្រូ នៃសហគមន៍ខាងលើ ជូនក្នុងម្នាក់ៗ ៥ម៉ឺនរៀល ចំនួន ៥នាក់ និងជូនដល់អ្នកគ្រប់គ្រងសាលា ចំនួន ២០ម៉ឺនរៀល ផងដែរ៕
មតិយោបល់