បន្ទាប់ពីមានការទម្លាយអោយស្គាល់ពីមុខមាត់របស់ភរិយា និងកូនទាំង២របស់តារាចម្រៀង លោក ខេមរៈ សិរីមន្ត ម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសស្របពេលដែលលោក និងគ្រួសារក៏មិនមានប្រតិតកម្មដូចអ្វីដែលគេធ្លាប់ឃើញ ជុំវិញរឿងប្រកាសប្ដឹងអោយតែមានព័ត៌មានណាមានហ៊ានថាលោកខេមរៈ សិរីមន្ត មានភរិយារួចហើយនោះ។ មកទល់ពេលនេះ រូបថតច្រើនសន្លឹកផ្សេងទៀតរបស់អ្នកស្រី ផល្លី ភរិយារបស់លោកខេមរៈ សិរីមន្ត ត្រូវគេទម្លាយបន្ថែមទៀត ខណៈដែលរូបដែបានទម្លាយលើកនេះ គឺភ្ជាប់ទាំងរូបរបស់លោក ខេមរៈ សិរីមន្ត តែម្ដង ដែលពិតជាពិបាកប្រកែកថា នោះគឺជារឿងបំភ្លើសដូចមុន។
រូបថតដែលបានបន្តធ្លាយចេញនៅក្នុងពេលនេះ គឺជារូបដែលអ្នកស្រីផល្លី ភរិយារបស់លោកខេមរៈ សិរីមន្ត ទៅកម្សាន្តជាមួយស្វាមីនៅក្នុងប្រទេសថៃ និងរូបដែលអ្នកនាងជប់លៀងក្នុងផ្ទះវីឡា ជាមួយលោកតែម្ដង ដែលផ្ទះវីឡានោះត្រូវគេដឹងថាជាវីឡាស្ថិតនៅទល់មុខចម្ការព្រីងនោះ។
រូបថតដែលទើបតទម្លាយដល់ដៃភ្នាក់ងារ Post News មុននេះបន្ថែមទៀត គេឃើញអ្នកនាង ផល្លី ជូនលុយម្ដាយរបស់ខ្លួន ត្រូវជាម្ដាយក្មេករបស់លោកខេមរៈ សិរីមន្ត ក្នុងផ្ទះវីឡាលោក ដោយក្រៅពីនោះក៏មានរូបថតជប់លៀងមុខផ្ទះដែលមានលោក ខេមរៈ សិរីមន្ត នៅជាមួយផងដែរ។ គេមិនដឹងថាចេតនារបស់អ្នកទម្លាយរូបថត ចង់បានអ្វីនោះទេ ប៉ុន្តែគេប៉ាន់ស្មានថាអ្វីដែលបានធ្វើឡើងគឺបន្ទាប់ពី លោកខេមរៈ សិរីមន្ត តែងតែប្រកាសថាខ្លួនមិនធ្លាប់រៀបការ មិនធ្លាប់ចុះអេតាស៊ីវិលជាមួយនារីណាម្នាក់ និងរឹតតែមិនដែលគិតដល់រឿងស្នេហារហូតដល់មានកូនជាដំណក់ឈាមរបស់ខ្លួនជាមួយនារីណាម្នាក់ទៅទៀត។ ការទម្លាយនេះ ក៏ឆ្លើយតបនឹងការប្រកាសប្ដឹងយ៉ាងពេញៗមាត់របស់ លោក ខេមរៈ ភារុណ បងប្រុសរបស់លោក ដែលតែងតែប្រកាសថា បើអ្នកនាងច្បាស់ថាប្អូនលោកមានប្រពន្ធហើយ ជួយបង្ហាញមុខមក បើមិនដូច្នោះទេ គឺលោកនឹងប្ដឹងផ្លូវច្បាប់នោះ។ មកទល់ម៉ោងនេះ ទាំងលោកខេមរៈ សិរីមន្ត និងលោក ខេមរៈ ភារុណ មិនឃើញបញ្ចេញប្រតិកម្មទាល់តែសោះ ដែលផ្ទុយពីមុនដែលមានបណ្ដាញសារព័ត៌មានផ្សាយលោកថា លោក ខេមរៈ សិរីមន្ត ល្បីថាមានភរិយា និងមានកូនលាក់មុខ ក៏ត្រូវលោកគំរាមដាក់បណ្ដឹង ពីបទបំផ្លើសការពិត។ អ្នកទម្លាយរូបថតដ៏រសើបនេះ បានអះអាងថា អោយតែលោក ខេមរៈ សិរីមន្ត និងលោក ខេមរៈ ភារុណ ប្រកាសថារូបថតរបស់អ្នកស្រី ផល្លី និងកូនទាំង២ នៅតែមិនមែនជាភរិយា និងកូនទៀត គឺទិន្នន័យបន្តបន្ទាប់នឹងត្រូវទម្លាយចេញ ដើម្បីកុំអោយតារារូបនេះនៅតែលាក់មហាជន និងបោកប្រកាសមហាជនថាខ្លួនមិនភរិយាទៀត៕
មតិយោបល់