ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៊យ ប្រាកន រៀបរាប់តារាថៃប្រុស ដែលជាចេក

វាជាភាពកំប្លែងលេងរបស់ លោក ប៊យ ប្រាកន ក៏ប៉ុន្ដែហាក់បីដូចជា ចង់និយាយការពិតប្រាប់ទៅប្រិយមិត្តគាំទ្រវិញថា តារាឯកប្រុស ដែលមានរាងសង្ហារ សាច់ដុំធំ ដែលមាននារីរាប់ពាន់នាក់លង់ស្នេហ៍នោះ តាមពិតគឺ ជាចេក ឬចង់បង្អួតអ្វីឲ្យប្រាកដ ដោយមិនដឹងថា លោកសរសេរសារមួយនេះបង្ហោះបានន័យបែបនេះ ឬក៏យ៉ាងណា ?

លោក ប៊យ​ ប្រាកន ផ្ទាល់ក៏ធ្លាប់លេចឡើងនូវសារព័ត៌មានស្រលាញ់ភេទដូចគ្នា ទើបថ្មីនេះលោកបង្ហោះរូបភាព នៅលើបណ្ដាញអ៊ីនស្ដារក្រាម អមដោយសារដែលមានចំណងថា ៖ ” ខ្ញុំជាពួកដែលទទួលស្គាល់ការពិត អ្ហា រូបរបស់ខ្ញុំ ( ចេក ) ដូចជាបំពង់ក្រែមលាបមាត់ #របស់លោក ហ្គ្រេត ដូចពណ៌ហ្នឹងអីចឹង #របស់លោក ស្កត ជាមនុស្សស្មោះត្រង់ របស់លោក ថប ដូចស្ដេច #ចំណែករបស់ លោក ទើយ … គេឃ្លាន !!! ក៏បកសំបកត្រៀមញ៉ាំ នែគិតអី ” ។

យ៉ាងនោះក្ដី ក៏មានតារាជាមិត្តភក្ដរបស់លោក ដែលមានសរសេរឈ្មោះនៅលើផ្លែចេក បាននាំគ្នាបង្ហោះបន្ដបន្ទាប់ដូចគ្នា ដែលធ្វើឲ្យអ្នកគាំទ្រមានចម្ងល់គ្រប់គ្នា ចង់ដឹងថា ពួកគេនាំគ្នាធ្វើអ្វីឲ្យប្រាកដ ៕

មតិយោបល់