ព័ត៌មានសិល្បៈ និងកម្សាន្ត

មិត្តសំឡាញ់៣នាក់ ធ្វើខួបកំណើតគម្រប់១០០ឆ្នាំ នៅក្នុងថ្ងៃតែមួយ

អាមេរិកៈមិត្តសម្លាញ់៣នាក់ រស់នៅក្នុងទីក្រុង Washington, D.C បានមកជួបជុំគ្នា ដើម្បីធ្វើពិធីខូបកំណើតគម្រប់១០០ឆ្នាំ រួមគ្នាក្នុងថ្ងៃតែមួយ ។

នៅថ្ងៃចុងសប្តាហ៍នេះ ញ្ញាតិមិត្ត ក្រុមគ្រួសារ របស់ លោកយាយ អាយុ១សតវត្ស Gladys Butler, Ruth Hammett និង លោកយាយ Bernice Underwood បានមកជួបជុំគ្នានៅក្នុងព្រះវិហារ Zion Baptist ជាទីកន្លែងមួយដែលពួកគាត់ទាំងបី ធ្លាប់បានមកជួបគ្នាកាលពីកុមារភាព។

តាមពិតពួកគាត់មានមិត្តល្អម្នាក់ទៀត ប៉ុន្តែអាយុបងខែ គឺលោកយាយ Leona Barnes ហើយលោកយាយក៏បានចូលរួមនៅក្នុងពិធីនោះដែរ។មិត្តល្អទាំងបីបានកើត មិថុនា ឆ្នាំ១៩១៦ ហើយពួកគាត់មានកូនមានចៅនៅក្នុងឆ្នាំតែមួយ (១៩៣៣) ពួកគាត់បានស្គាល់គ្នា និងរាប់អានគ្នាតាំងពីតូចៗមក ហើយក៏មិននឹកស្មានថា ពួកគាត់ទាំងអស់គ្នា អាចរស់នៅដល់អាយុ ១០០ឆ្នាំ ដូចគ្នាសស់។

សូមជម្រាបថា នៅក្នុងពិធីនោះដែរ លោកយាយទាំង៤ បានចែករំលែកបទពិសោធក្នុងជីវិត និងផ្តល់ពាក្យអប់រំណែនាំល្អ ដល់កូនចៅជំនាន់ក្រោយរបស់ពួកគាត់ផងដែរ៕

មតិយោបល់