ព្រះវិហារៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង០៨ និង០០នាទី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលជំហានដំបូង លើបេក្ខជនដែលបានដាក់ពាក្យចូលបំរើក្នុងជួរកងរាជអាវុធហត្ថ រវាងអនុគណៈកម្មការជ្រើសរើសនាយទាហានរង នៃកងរាជអាវុធហត្ថលផ្ទៃប្រទេសដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ស្រ៊ុន គឹមស្រៀង នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមកាងារជ្រើសរើសនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ។
ការត្រួតពិនិត្យលើបេក្ខជនគឺមាន០៧វិញ្ញាសាររួមមាន៖
១.វាស់កម្ពស់ ២.ថ្លឹងទំងន់ ៣.សរសេរតាមអាន ៤.រត់ចម្ងាយ ៥.អាប់ដូមីណូ ៦.ពួយអាវ៉ង់ ៧.ពិនិត្យសុខភាព៕
មតិយោបល់