ព័ត៌មានជាតិ

លួចចិញ្ចៀនមួយវង់ និងទូរស័ព្ទដៃ២គ្រឿង យកទៅឲ្យសង្សារ ត្រូវសមត្ថកិច្ចឃាត់

ភ្នំពេញ: ស្ត្រីបម្រើការតាមផ្ទះម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចយកចិញ្ជៀន១វង់ និងទូរស័ព្ទដៃចំនួនពីរគ្រឿងយកទៅឲ្យសង្សារបស់ខ្លួន ហើយត្រូវម្ចាស់ផ្ទះចាប់ប្រគល់គល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នា២០១៦ នៅចំណុចផ្ទះលេខ ១១០ ផ្លូវ A១៦ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាលបានឲ្យដឹងថា ស្ត្រីជនសង្ស័យមានឈ្មោះ វ៉ូយ មៀន អាយុ២៩ឆ្នាំ សព្វថ្ងៃស្នាក់នៅផ្ទះលេខ ១១០ ផ្លូវលេខ A១៦ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងមានស្រុកកំណើតនៅខេត្តកោះកុង។ មុនពេលកើតហេតុស្ត្រីជាជនសង្ស័យបានធ្វើសកម្មភាពលួចយកចិញ្ជៀនដាំត្បូងរតន:គីរីចំនួនមួយវង់ តម្លៃ ១៣០០ដុល្លារ និងទូរស័ព្ទដៃខូចចំនួនពីរគ្រឿង មួយគ្រឿងម៉ាក Iphone5 ពណ៌សមួយគ្រឿង និងម៉ាក Sony Erikson ពណ៌សមួយគ្រឿងទៀតពីម្ចាស់ផ្ទះឈ្មោះ គឹម ចាន់ឆាយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ។

បុរសជាម្ចាស់ផ្ទះបានឲ្យដឹងថា ក្រោយពេលបាត់ចិញ្ជៀន និងទូរស័ព្ទហើយ បុរសជាម្ចាស់ផ្ទះក៏បានហៅស្ត្រីជាអ្នកបម្រើការងារក្នុងផ្ទះរបស់គាត់មកសួរនាំ ក៏ត្រូវស្ត្រីរូបនោះឆ្លើយសារភាពថា ទូរស័ព្ទដៃទាំងពីរគ្រឿងត្រូវបាននាងយកទៅលាក់ទុកនៅក្នុងហោប៉ៅកាបូបស្ពាយរបស់នាង ចំណែកឯចិញ្ជៀននោះ ត្រូវនាងបានយកទៅឲ្យសង្សារបាត់ហើយ។ ក្រោយមកបុរសជាម្ចាស់បានចាប់ប្រគល់ឲ្យនគរបាលខណ្ឌច្បារអំពៅ យកមកចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់