ព័ត៌មានសិល្បៈ និងកម្សាន្ត

នារីបម្រើលើយន្តហោះរបស់ចិន ឆ្លងកាត់ការហ្វឹកហាត់ខ្លាំងដូចទាហ៊ាន

ចិនៈ​ ការបណ្តុះបណ្តានារីបម្រើលើយន្តហោះ ណាក៏មិនតឹងរឹងដូចនៅប្រទេសចិនដែរ ព្រោះស្ត្រីបម្រើទាំងនោះ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលយោធា និងការប្រកួតកីឡាបោកចំបាប់ ព្រមទាំងលីឈើហ៊ុបផងដែរ ។

ខណៈអ្នកបម្រើទាំងនោះ ស្លៀកពាក់តាមឯកសណ្ឋាននារីអូតេស មើលទៅដូចជា​ស្ត្រីដែលមាន​លក្ខណៈសមសួន និងសុភាពរាបសា នៅពេល ពួកគេបម្រើនៅលើយន្តហោះ ប៉ុន្តែពួកគេទាំងនោះ​សុទ្ធតែ បានឆ្លងកាត់ការសិក្សា អាកាសចរណ៍ស៊ីវិលក្រុងChengdu ដែលបង្ហាញថា ពួកគេក្លាហាន និងមានចិត្តអំណត់ណាស់។

ដោយប្រើប្រាស់ វគ្គបណ្តុះបណ្តាលផ្នែកយោធា រួមមានការដើរហែក្បួន ដោយមានលីកំណាត់ឈើហ៊ុប ស្ត្រីដែលបានចូលរួមក្នុង មហាវិទ្យាល័យ Chengdu East Star Airlines College អាចទទួលបានការងារតាមរយៈ ភារកិច្ចនឿយហត់​​ មុនពេលពួកគេ ឆ្លងទៅកាន់ជំហានបន្ទាប់ នៃការ អប់រំរបស់ពួកគេ។

ក្នុងឈុតស្លៀកពាក់ក្លែងបន្លំ ពួកគេបានអនុវត្តការធ្វើសមយុទ្ធជាបន្តបន្ទាប់ ប្រយុទ្ធប្រឆាំងនឹងការ លំបាក។
សិស្សស្ត្រី ២០នាក់ បានលុយនៅក្នុងទឹក និងភក់ត្រឹមជង្គង់ មើលទៅដូចជាការជ្រើសរើសទាហ៊ាន ច្រើនជាងការជ្រើសរើស អ្នកបម្រើ មើលការខុសត្រូវភេសជ្ជៈ អាហារសម្រន់ នៅលើយន្តហោះ ដែលស្ថិតក្នុងរយះកម្ពស់៩គឺឡូម៉ែត្រពីដី។

បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ជំនាញដំឡើងសាច់ដុំនេះ មានបំណងផ្តល់ភាពរឹងមាំ ដល់បុគ្គលិក ដើម្បីបង្ក្រាប អ្នកធ្វើដំណើរដែលមិនគោរពច្បាប់៕

មតិយោបល់