ព័ត៌មានសិល្បៈ និងកម្សាន្ត

MC ម៉ាស៊ូ ឆេះដុំ ដល់ថ្នាក់ចេញមុខព្រមាន

នៅលើហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ ពិធីករវ័យក្មេង លោក MC ម៉ាស បានបង្ហាញប្រតិកម្មចំពោះផេកមួយយ៉ាងខ្លាំង ដែលបានយករូបរបស់លោកទៅបង្ហោះលក់ផលិតផលមួយប្រភេទ ដែលផលិតផលនោះ មិនដឹងថាមានច្បាប់ ឬមិនមានច្បាប់ត្រឹមត្រូវ។

លោកបានទាំងចេញមុខព្រមាន ប្រសិនបើផេកមួយនោះ នៅបន្តប្រើរូបរបស់ក្នុងពេលជួលអោយលោកឃោសនាមួយរយៈមុន ដោយមិននបានទាំងប្រាក់កម្រៃនោះផង។ MC ម៉ាសូ និយាយថា លោកមិនអាចទទួលយកបាននោះទេ ក្នុងពេលដែលរូបរបស់លោកត្រូវគេប្រើជារូបឃោសនាផលិតផលផ្នែកសម្រស់មួយប្រភេទ ដែលលោកបញ្ជាក់ថាមុនផ្ទុះរឿងចម្រូងចម្រាស់ ផេកនោះបានជួលលោកអោយLive ដាក់លក់ផលិតផលនោះមែនដោយសន្យារផ្ដល់ប្រាក់កម្រៃអោយតាមការព្រមព្រៀង ប៉ុន្តែក្រោយការសន្យារច្រើនថ្ងៃមិនត្រឹមតែមិនបានលុយនោះទេ គឺផេកមួយនោះ បានទាំងបន្តប្រើវីដេអូដែលជួលអោយលោកផ្សព្វផ្សាយយកទៅបង្ហោះដដែលជាដដែល ដើម្បីទីផ្សាររបស់ខ្លួននោះផង។

លោកថាបើផេកនោះគ្រាន់តែលុយជួលលោកមិនមាននោះផង ដូច្នេះលោកសុំមិនទទួលលុយក៏បាន អោយតែព្រមលុបរូបលោកចេញពីផេកដោយកុំបន្តប្រើធ្វើអោយមានការយល់ច្រលំបន្តទៀត។ លោកសម្ដែងការខកចិត្ត ដែលផេកមួយនេះ ប្រើរូបរបស់លោកច្រំដែលៗក្នុងពេលស្ថានភាពការងារត្រូវបានល្អក់កករនឹងគ្នាទៅហើយ ខណៈដែលលុយត្រូវទទួលបានពីការងារដែលលោកប្រឹងធ្វើក៏មិនឃើញគិតគូរ។ លោកថាអ្នកធ្វើការនៅផេកបានអះអាងថា ម្ចាស់ផេកមានភារៈចេញទៅក្រៅ ទើបបញ្ហាលុយកាក់របស់លោកមិនមានដំណោះស្រាយ ប៉ុន្តែស្ថានភាពហាក់មិនធ្វើអោយលោកជឿជាក់នោះទេ ក្នុងពេលដែលលុយកាក់លោកមិនឃើញដោះស្រាយ ប៉ុន្តែបែរជាបន្តវីដេអូលោកដដែលហើយដដែលទៀត ដែលមិនខុសពីការកេងចំណេញ។

លោកថាផលិតផលដែលខ្លួនLive លក់នោះ មិនដឹងថាមានការទទួលស្គាល់កម្រិតណានោះទេ ទើបលោកមានការបារម្ភប្រសិនបើផលិតផលនោះមានបញ្ហាណាមួយចំពោះអតិថិជន ហើយត្រូវរូបលោកក្លាយជាអ្នកទទួលខុសត្រូវ ដោយសារតែវីដេអូផ្សាយលក់របស់លោក នៅតែបន្តបង្ហោះឡើយ។

លោកប្រមានដោយសម្ដីខ្លាំងៗថា ផេកនោះទោះជាដោះស្រាយរឿងកម្រៃរបស់លោកក៏ដោយ មិនដោះស្រាយក៏ដោយ ជំហានដំបូងត្រូវតែលុបរូបលោក និងវីដេអូលោកដែលផ្សាយឃោសនាពីផលិតផលនោះសិន ដើម្បីកុំអោយមានការភាន់ច្រឡំណាមួយ ជាពិសេសប្រសិនបើផលិតផលនោះស្រាប់តែមានបញ្ហាណាមួយ។ លោកថាលក្ខខណ្ឌការងារ គឺលោកមិនមែនកុងត្រាថតផ្សាយអោយផេកនៅជាលក្ខណៈស្ពតនោះទេ គឺគ្រាន់តែព្រមព្រៀងទទួលLive ផលិតផលអោយប៉ុណ្ណោះ ទើបលោកយល់ថាបើចប់ការងារនឹងគ្នាទៅហើយ គឺវីដេអូនោះគួរតែត្រូវបានលុបចោល ឬទុកអោយវាធ្លាក់ទៅក្រោមៗ ដោយមិនគួរនឹងផុសធ្វើអោយមានការយល់ច្រឡំ។ យ៉ាងណាក៏ដោយ លោកមិនទាន់ប្រកាសអោយដឹងពីគម្រោងក្ដៅជាងនេះ ប្រសិនបើម្ចាស់ផេក នៅតែមិនដោះស្រាយរឿងប្រាក់កម្រៃ ឬមិនលុបរូបថតរបស់លោកក្រោយចប់ការងារនឹងគ្នានោះទេ៕

មតិយោបល់