សម្រាប់កម្មវិធីតែងតួជាទម្រង់បុរាណ គេកម្រឃើញតារាសិល្បៈដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងតែងតួជាសម័យបុរេបប្រវត្តិនៅកណ្ដាលចំណោមណាស់ ដោយសារតែសម្លៀកបំពាក់ឈុតនេះ ក្រៅពីស៊ិចស៊ី ក៏ទាមទារអោយតារាទាំងនោះមានភាពក្លាហានប្រឈមនឹងក្រសែភ្នែករាប់រយនាក់ ដែលសំឡឹងមើលដោយផ្ទាល់ផងដែរ។ អ៉ីចឹងហើយទើបក្នុងចំណោមតារាសិល្បៈរបស់គ្រួសារតារាកម្ពុជាទាំងអស់ ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធផ្ទាំងគំនូរបុរាណនៅមជ្ឈមណ្ឌលវប្បធម៌បារាំងនោះ គឺលោកលេចធ្លោរមិនធម្មតា។
តារាចម្រៀងសំឡេង២ ដែលអាចច្រៀងត្រាប់តាមសំឡេងអ្នកស្រី ប៉ែន រ៉ន បានពីរោះរូបនេះ និយាយថាហេតុផលដែលលោកសម្រេចចិត្តតែងខ្លួនក្នុងសម័យបុរេប្រវត្តិ ដោយត្រូវតែងឈុតលេចមុខលេចក្រោយនោះ ក៏ដោយសារតែលោកយល់ថាមួយឈុតដែលស្ថិតនៅក្នុងសម័យកាលពីបុរេប្រវត្តិនោះ កម្រមានតារាសិល្បៈផ្នែកសម្ដែង ឬផ្នែកចម្រៀងហ៊ានស្លៀកសម្រាប់កម្មវិធីធំៗ តែសម្រាប់សម្លៀកបំពាក់នៅក្នុងសម័យមួយផ្សេង គឺសម្បូរអ្នកចង់។ ម្យ៉ាងមកពីសម្លៀកបំពាក់នេះ ក៏ងាយស្រួលស្វែងរកជាងសម្លៀកបំពាក់ផ្សេងផង ទើបលោកសម្រេចចិត្តស្លៀក បើទោះជាត្រូវគេបង្អាប់រឿងលេចមុខលេចក្រោយបន្តិច។
លោកថាមនុស្សភាគច្រើនបានឃើញតែសម្លៀកបំពាក់នេះនៅពេលទស្សនារបាំរបស់ជនជាតិប៉ុណ្ណោះ ប៉ុន្តែសម្លៀកបំពាក់ទាំងនោះ ក៏ត្រូវគេស្លៀកលើឆាកដែលឆ្ងាយពីក្រសែភ្នែកមហាជននោះដែរគឺមិនមែនស្លៀកនៅកណ្ដាលហ្វូងមហាជន ដែលមានក្រសែភ្នែកមហាជនរាប់រយនាក់សម្លឹងមើលបានកៀកៗដូចលោកដែរ។
អ៉ីចឹងហើយទើបលោកថាការប្រថុយតែងមួយឈុតនេះជាលើកដំបូងគឺធ្វើអោយលោកមានមោទនភាពនឹងការចាប់អារម្មណ៍ផង តែក៏ខ្មាស់នឹងការសម្លឹងមើលទាំងនោះផងដែរ។
លោកផាឌីន និយាយថា នៅពេលបានគ្រងសម្លៀកបំពាក់សម័យបុរេប្រវត្តិ ហើយតែងនៅក្នុងកាលៈទេសៈដែលមានតារាកុះករតែងតួជាបុរាណបែបនេះ ហាក់ធ្វើអោយលោកស្រម៉ៃដល់យុគសម័យមិនទាន់មានសម្លៀកបំពាក់ដូចបច្ចប្បន្នតែម្ដង ដោយលោកនិយាយថាបើមានឱកាសគឺលោកនឹងតែងបែបនេះម្ដងទៀត ដោយមិនខ្វល់ថាខ្មាស់ក្រសែភ្នែកមហាជននោះឡើយ។
លោកថាសប្បាយចិត្តដែលតារាសិល្បៈច្រើនឡើងកាន់តែយល់ពីសកម្មភាពសង្គម ហើយបានទាំងរួមចំណែកលើកស្ទួយសម្លៀកបំពាក់បុរាណខ្មែរ បង្អួតភ្នែកមហាជន៕
មតិយោបល់