ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្លឹកម្នាស់ត្រូវបានគេយកមកផលលិត សម្ភារៈប្រើប្រាស់ជំនួសស្បែកសត្វ

អង់គ្លេសៈ ជម្រើសស្បែកសត្វផ្សេងៗ ដូចស្បែក ភី.វី.ស៊ី និង ប៉ូលីអុយរ៉ាថាន អាចដោះស្រាយ បញ្ហាឃោឃៅទៅលើសត្វ ក្នុងឧស្សាហ៍កម្មសម្លៀកបំពាក់ទានសម័យ ប៉ុន្តែ វាមិនមែនជាដំណោះស្រាយមួយ ដែលមានលក្ខណៈជិតស្និទ្ធបំផុតជាមួយនឹងបរិស្ថានទេ។ ដោយឡែក Piñatex សម្ភារៈដូចស្បែកថ្មីមួយ ត្រូវបានធ្វើឡើងពីស្លឹកម្នាស់ ម្យ៉ាងវិញទៀត វាអាចជាអេកូស្បែក ដែលយើងទាំងអស់គ្នាកំពុងរង់ចាំ។

ស្បែក Piñatex ឬមិនមែនស្បែកសត្វ គឺជាការច្នៃប្រឌិតរបស់លោក ដុកទ័រ Carmen Hijosa ហើយ ក្រុមហ៊ុនផលិតសម្ភារៈច្នៃប្រឌិតថ្មីរបស់គាត់ ឈ្មោះ ក្រុមហ៊ុន Ananas Anam។

នៅពេលCarmen Hijosaធ្វើការនៅក្នុងប្រទេសហ្វិលីពីន ជាទីប្រឹក្សាមជ្ឈមណ្ឌល រចនា និង បង្កើនផលិតផល របស់ហ្វីលីពីន នៅក្នុងទសវត្សទី ៩០នោះ អ្នកស្រីបានរកឃើញ គុណប្រយោជន៍នៃ ជាតិសរសៃ ហ្វៃប៊ើ នៅក្នុងស្លឹកម្នាស់ ហើយបាននាំយកទៅ ដាក់បញ្ចូលក្នុងជីវិតរបស់អ្នកស្រី ដើម្បីបង្កើត ជម្រើសមួយដែលអាចទ្រទ្រង់ ដល់វាយនភណ្ឌផ្អែកលើ ស្បែកសត្វនិងប្រេង។

ក្រោយពេលបានស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុត ក្រុមហ៊ុន Ananas Anam បានបង្កើតអ្វីដែលគេជឿនិងរំពឹងទុក ឲ្យទៅជាជម្រើសមួយជំនួស ស្បែកសត្វ។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញ ភាពស្ទាត់ជំនាញរបស់ Piñatex ក្នុងកំឡុងពេល ធ្វើបទបង្ហាញមូយ ដែលបានធ្វើឡើងក្នុងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រលិល្បះ នៅទីក្រុង ឡុងដ៏ ដែលជា ទីកន្លែងអ្នករចនាម៉ូជាច្រើន បានដាក់បង្ហាញសម្ភារៈសម្លៀកបំពាក់ផ្សេងៗគ្នា ព្រមទាំង សម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ ។
យ៉ាងណាក៏ដោយ បើតាមប្រភពព័ត៌៌មាន គេមិនបានប្រាប់ ថាតើវាសម្ភារៈដែលផលិតពីស្លឹកម្នាស់ មានតម្លៃ ថ្លៃ ឬថោកយ៉ាងណានោះទេ៕

មតិយោបល់