បរទេស: មនុស្សភាគច្រើន តែងតែចូលចិត្តគយគន់ ពន្លឺភ្លឺភ្លិបភ្លែត ក្នុងខ្លួនរបស់សត្វ អំពិលអំពែក ដែលតែងតែបញ្ចេញសម្រស់ ដ៏ស្រស់ត្រកាល នាពេលរាត្រី ដោយអភូតិហេតុធម្មជាតិ គួរឱ្យងឿងឆ្ងល់ក្រៃលែង។ ប៉ុន្តែមានមនុស្សតិចនាក់ណាស់ មិនទាន់ដឹងថា មូលហេតុអ្វី ទើបបណ្តាលឱ្យសត្វប្រភេទនេះ អាចមានខ្លួនភ្លឺ ខុសប្លែកបណ្តាសត្វដទៃទៀតនោះ។
យោងតាមការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រនានា បានអះអាងថា ផលិតកម្មពន្លឺនៅក្នុងខ្លួនសត្វ អំពិលអំពែក (fireflies) គឺដោយសារតែប្រតិកម្ម នៃគីមីមួយប្រភេទ ដែលគេហៅថា bioluminescence ដែលដំណើរការនេះ កើតឡើងនៅក្នុងសរីរាង្គពន្លឺឯកទេស និងជាធម្មតា នៅលើពោះផ្នែកខាងក្រោម របស់វា។ អង់ហ្ស៊ីមនេះ ដើរតួនាទីបំលែងសារធាតុ luciferase លើសារពាង្គ luciferin នៅក្នុងវត្តមាន នៃអ៊ីយ៉ុងម៉ាញេស្យូម របស់ ATP និងខណៈទទួលអុកស៊ីសែន ដើម្បីផលិតពន្លឺ ប្រៀបបីដូចជា អំពូលភ្លើង អ៊ីចឹង៕
មតិយោបល់