អេស្ប៉ាញៈ ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញាំស្រា! ប្រសិនបើអ្នក ធុញ និង ស្រាក្រហម ស្រាស ស្រាកូលាប ដែលធា្លប់ហូបរាប់ឆ្នាំមកហើយនោះ ឥឡូវអ្នកអាចមានជម្រើសថ្មីមួទៀត ស្រាខៀវរសជាតិឈ្ងុយឆ្ងាញ់។
ស្រាខៀវ Gïk របស់អេស្ប៉ាញ ត្រូវបានគេ ចំណាយពេល២ឆ្នាំចុងក្រោយ ធ្វើការជាមួយអ្នក ជំនាញវិទ្យាសាស្ត្រ នៅឯសាកលវិទ្យាល័យមួយ នៅក្នុងក្រុង Basque និងជាមួយអ្នកស្រាវជ្រាវផ្នែកអាហារ ជាច្រើននាក់ នៅឯ Azti Tecnecalia ហើយនាពេលថ្មីៗនេះ ពួកគេទើបបានបង្ហាញ វត្ថុរាវ ដែលជាលទ្ធផល ញើសឈាមរបស់ខ្លួន គឺ ស្រាខៀវដំបូងបង្អស់របស់ពិភពលោក ។
សហស្ថាបនិក លោក Aritz López បានប្រាប់ គេហទំព័រ Eater ថា កត្តាជម្រុញក្នុងការបង្កើត ស្រានេះឲ្យមានពណ៌ខុសគេ គឺបានមកពីសៀវភៅ Blue Ocean Strategy និពន្ធដោយ លោក W. Chan Kim ដែលជាអ្នកបង្កើតទ្រឹស្តីពាណិជ្ជកម្មម្នាក់ កើតនៅក្នុងប្រទេសកូរ៉េ។
នៅពីក្រោយការបង្កើតស្រាខៀវនេះ មានយុវវ័យ ៦នាក់ដែលមានអាយុ ២០ឆ្នាំ ពួកគេបានលាយបញ្ចូល ផ្លែទំពាំងបាយជូពណ៌ក្រហម ជាមួយ និងផ្លែទំពាំងបាយជូ ពណ៌ស ដែលបានប្រមូលផលមកពី ចំការទំពាំងបាយជូ របស់សមាគមន La Rioja, Zaragoza, León និង Castilla-La Mancha ដើម្បីផលិតស្រាខៀវមួយនេះ ។
គួរបញ្ជាក់ថា ស្រាខៀវនេះ នាពេលបច្ចុប្បន្ន គ្មានលក់នៅលើទីផ្សាររ អាមេរិកទេ បើទោះបីក្រុមហ៊ុនមានគម្រោងពង្រីក វិសាលភាពទីផ្សាឲ្យបានក្នុងពេលឆាប់ៗនេះក៏ដោយ។ ស្រានេះ អាចបញ្ជាទិញតាមប្រព័ន្ធអនឡាញបាន នៅក្នុង ប្រទេស អេស្ប៉ាញ បារាំង ចក្រអង់គ្លេស ហូឡង់ និង ប្រទេសអាល្លឺម៉ង់ ក្នុងតម្លៃ ប្រហែល ១១ដុល្លារក្នុង១ដប៕
មតិយោបល់