ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៤រូប និយាយពីPool Party ដ៏ធំនៅកម្ពុជា លើកនេះ

នៅថ្ងៃទី១០ មិថុនា នេះ ព្រឹត្តិការណ៍ Pool Party ដ៏ធំរបស់ពិភពលោក នឹងតហរូវធ្វើឡើងនៅក្នុងបរិវេណផ្សារកុងតឺណឺ 3G Square នៅទល់មុខស្ថានទូតអូស្រ្តាលី ជាផ្លូវការហើយ ខណ:ដែលកម្មវិធីនេះ ក្រៅមានវត្តមានឌីជេ កម្រិតអន្តរជាតិល្បីៗមកច្រៀងរាំកំដរបរិយាកាស ក៍មានតារាល្បី៤រូប ត្រៀមខ្លួនកូក្នុងកម្មវិធី ឲ្យកក្រើកផងដែរ។ អ្វីដែលពិសេស ព្រឹត្តិការណ៍ Pool Party ឆ្នាំនេះ បានប្រកាសមិនលក់សំបុត្រនោះទេ ដោយអ្នកចូលទស្សនា មានប្រាក់ត្រឹមតែ១មុឺនរៀលចំណាយលើភេសជ្ជ:ដើម្បីរកកន្លែងអង្គុយ ក៏អាចអង្គុយស្ដាប់ភ្លេង រាំលេង ហែលទឹក លេងបាញ់ទឹក និងលេងពពុះសាប៑ូ យ៉ាងរីករាយជាមួយតារាល្បីៗ។

កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងវ័យក្មេង និងកំពុងឡើងកូដនៅក្នុងផលិតកម្មហង្សមាស បានក្លាយជាតួឯកធំមួយនៅក្នុងកម្មវិធីដែលជាកម្មវិធីចម្លងពីបរទេសមួយនេះ ដោយនាងបញ្ជាក់ថា នឹងមានបទញាក់ច្រើនបទ ដើម្បីកញ្ជ្រោលកម្មវិធី ឲ្យកាន់តែកងរំពង។

កញ្ញា រ៉ូលីន លោក Shutter ម្ចាស់បទ«អតីត» និងនាយព្រែក ក៏ត្រូវគេអះអាងថានឹងមានវត្តមានផងដែរ ខណ:ដែលអ្នកទាំង៣ ក្រៅពីប្រកាសយកបទល្បីៗរបស់ខ្លួន បង្អួតភ្នែកអ្នកចូលរួម ក៍ត្រៀមធ្វើពីធីករ និងកំប្លុកកំប្លែង ឲ្យសប្បាយដល់ចប់។ តារាទាំង៤ និយាយថា ពួកគេ នឹងត្រៀមខ្លួនលេងពពុះសាប៑ូ លេងបាញ់ទឹក និងរាំកម្សាន្តឲ្យអស់ដៃរៀងខ្លួន ដើម្បីអបអរកម្មវិធី Pool Party ដ៍ធំដែលត្រូវបានលេចឡើងនៅក្នុងប្រទេសកម្ពុជាបែបនេះ។ កម្មវិធីដែលនឹងលេចឡើងនៅថ្ងៃទី១០ មិថុនា នេះ ត្រូវបានប្រកាសថា នឹងមានតារាសិល្ប:ចូលរួមដល់រាប់រយនាក់ ដោយគ្រាន់តែសមាសភាពពីគ្រួសារតារាកម្ពុជា គឺមានចំនួនច្រើនរួចទៅហើយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានប្រើឈ្មោះថា Pool On the Street Party ដោយអាងទឹកធំៗត្រូវបានរៀបចំរហូតដល់៣កន្លែងក្នុងបរិវេណ 3G Sqare ដើម្បីលេងបាញ់ពពុះសាប៑ូ លេងបាញ់ទឹក បន្ថែមពីលើសកម្មភាពលេងទឹក និងរាំកម្សាន្ត កុំឲ្យចាញ់ Pool Party នៅក្រៅប្រទេស៕

មតិយោបល់