កាលពីម្សិលមិញ ក្រុមបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) បានយកឈ្នះក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២ទល់១ ក្នុងជំនួបប្រចាំសប្តាហ៍ទី៨ នៃពានរង្វាន់ក្របខណ្ឌលំដាប់ទី១ កម្ពុជា រដូវកាល ២០១៨។
ក្រុមភ្ញៀវបានធ្វើការនាំមុខមុនពីកីឡាករ NA HYOSUNG នៅនាទី ២០ ប៉ុន្តែឈានមកវគ្គទី២ ខ្សែការពារដែលប្តូដំណែងមកប្រយុទ្ធ នុប តុលា ជួយម្ចាស់ផ្ទះតាមស្មើមកវិញ នៅនាទី ៦៥ តែអ្វីៗត្រូវបានបញ្ចប់បន្ទាប់ពីកីឡាករ SONG CHIHOON ទាត់បាល់បញ្ចូលទីនៅនាទី ៩០ ធ្វើឲ្យក្រសួងការពារជាតិ ដណ្តើមបាន ៣ពិន្ទុ បន្ថែមនាសប្តាហ៍ទី៨ ។
គួបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៨ នេះ ក្រុមព្រះខ័នរាជស្វាយរៀង ស្ថិតនៅលេខ៧ ដោយធ្វើការប្រកួត ៨ លើក ឈ្នះ ៣ ស្មើ ២ នឹងចាញ់ ៣ ខណៈដែល ទ័ព ប្រកួតបាន ៨ លើកដូចគ្នា ឈ្នះ ៤ ចាញ់ ៤ នឹងមិនដែលស្មើ មាន ១២ពិន្ទុ ឈរលេខ៦ ៕
https://www.youtube.com/watch?v=echoJQSnZwU
មតិយោបល់