តារាម៉ូដែលតៃវ៉ាន់ នាង Maggie Wu បាននិយាយថានាងបានធ្លាក់កូដ ហើយក៏បែកបាក់ជាមួយនឹងគូរស្នេហ៍របស់នាង បន្ទាប់ពីរូបភាពអាសអាភាសជាច្រើនសន្លឹកដែលលេងក្បាច់ក្តៅខ្លួនជាមួយនឹង មិត្តប្រុសរបស់នាង Justin Lee ត្រូវបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណេត។
នៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១២ នេះនាង Maggie Wu បានលុបចោលនូវការធ្វើសន្និសីទ កាសែតនៅម៉ោង ១១ ព្រឹក ដោយគ្មានហេតុផល។
តារាវ័យ ២៨ ឆ្នាំ ដែលជាតារាម៉ូដែល តារាបង្ហាញម៉ូត បាននិយាយថា នាង នឹងមិត្តប្រុសរបស់នាង មិននៅជាមួយនឹងគ្នាអស់រយៈពេលមួយឆ្នាំ ទៅហើយ។
ប្រភព ព័ត៌មានបានឲ្យដឹងបន្តថា Justine Lee ដែលកូនរបស់លោក Lee Yue tsang ហើយក៏ជាអតីតចាហ្វាង ក្រុមហ៊ុន Yuanta Financial Holding ដាក់ធ្វើការអាប់ឡូតនូវវីដេឃ្លិបជាមួយនឹងតារាម៉ូដែល ជាង ៦០ នាក់ ដែលសុទ្ធសឹងជាវីដេអូ រួមភេទ ក្តៅសាច់ ញាក់ខ្លួន ។ក្នុងនោះមានតារាល្បីៗក្រៅ ពី Maggie Wu មាននាង Kelly Lin និង Amber Ann ក៏មានវត្តមាននៅលើបណ្តាញអ៊ីនធឺណេតផងដែរ សុទ្ធសឹងជាសកម្មភាពក្តៅសាច់៕
មតិយោបល់