ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ដាប់ រៀម ច័ន្ទបរមី បង្ហាញអារម្មណ៍ ក្រោយឡើងកូដ

ក្នុងមួយរយ:ចុងក្រោយ គេកត់សម្គាល់ តារាសម្ដែងសាច់សខ្ចី កញ្ញា រៀម ច័ន្ទបរមី រីកសាយកេរ្តិ៍ឈ្មោះជាងមុន ដោយនាងមិនត្រឹមតែឡូយឆាយ និងមើលទៅស្រស់ស្អាតជាងមុននោះទេ ប៉ុន្តែក្រឡេកទៅមើលទីផ្សារសិល្ប:របស់នាងក៏សម្បូរសុឹងតែរកពេលសម្រាកមិនបាននោះដែរ។ យ៉ាងណាមិញនាងនៅតែអះអាងថា មិនទាន់ដល់គោលដៅដែលនាងចង់បាននៅឡើយទេ។

កញ្ញា និយាយថាសម្រាប់ទីផ្សារសិល្ប: ដ្បិតថាមិនខ្វល់ពីរឿងអត់ការងារសម្ដែងដូចអំឡុងពេលមុន ប៉ុន្តែកញ្ញា ប្រាប់ថាអ្វីដែលនាងចង់បានស្ថិតនៅសែនឆ្ងាយខ្លាំងណាស់ បើធៀបនឹងអ្វីដែលនាងត្រូវការ។ នាងថាកាេរសម្ដែង ដ្បិតថារកម៉ោងសម្រាកលែងចង់ឃើញ ប៉ុន្តែឱកាសក្លាយខ្លួនជាតួឯក ហើយលេចធ្លោរនៅក្នុងភាពយន្ត គឺមិនទាន់មាននោះទេ។

កញ្ញាមានបំណងក្ដោបក្ដាប់តំណែងតួឯក ជាពិសេសនៅក្នុងភាពយន្តខ្នាតធំ ដោយសារតែុល់ឃើញថា មានតែតំណែងមួយនោះប៉ុណ្ណោះដែលរុញឲ្យនាងល្បីខ្ទរខ្ទារនៅក្នុងសិល្ប:។ ក្នុងនោះ ឱកាសកើបចំណូលដល់រាប់ពាន់ដុល្លារពីការសម្ដែងរឿង និងការងារសិល្ប: ក៏មិនទាន់រអិលចូលដៃនាងឲ្យទៀងទាត់នោះដែរ ទើបនាងយល់ថាគោលដៅដែលនាងចង់បាន នៅមិនទាន់បានសម្រេច។

មកទល់ពេលនេះ នាងទទួលបានឱកាសទទួលការងារសិល្ប: ដែលមានកម្រៃខ្ទង់ពាន់ ដោយពេល និងដោយខែប៉ុណ្ណោះ ចំណែកទទួលឲ្យបានជាប្រចាំនៅមិនទាន់ទៀងទាត់ឡើយ ទើបនាងត្រូវការប្រឹងប្រែងច្រើនទៀត។ យ៉ាងណាមិញ ធៀបនឹងតារារួមជំនាន់ ដែលបានហក់ចូលសិល្ប:ទន្ទឹមគ្នា នាងត្រូវគេចាត់ទុកថា ឡើងកូដលឿនស្លេវជាងគេ បន្ទាប់ពីគេឃើញនាងលេចធ្លោរក្នុងអាជីពសម្ដែង និងថតម៉ូដ យ៉ាងសកម្ម។

រៀម ច័ន្ទបរមី និយាយថា នាងសប្បាយចិត្ត ដែលការងារសិល្ប:ឡើងសន្ទុះ ហើយរូបនាងកាន់តែមានគេស្គាល់ច្រើនតាមរយ:ការសម្ដែង ដោយនាងប្រកាសថា ក្នុងពេលដ៍ខ្លី នាងនឹងមានឱកាសជាងនេះ ដើម្បីលេចធ្លោរដូចអ្វីដែលខ្លួនចង់បាន។ អុីចឹងហើយទើបនាង ទទួលសម្ដែងមិនស្គាល់យប់ថ្ងៃ ដើម្បីពង្រីកទីផ្សារការងារ និងប្រជាប្រិយភាព ឆ្ពោះទៅរកតំណែងតួឯកក្នុងពេលដ៍ខ្លី។ រៀម ច័ន្ទបរមី ប្រកាសបញ្ចេញស្នាដៃសម្ដែងដែលនាងសម្ងំសម្ដែង យ៉ាងហោច២រឿងបន្ថែមទៀតនៅពាក់កណ្ដាលឆ្នាំនេះ ដែលនាងរំពឹងថា ក្រោយពេលចេញផ្សាយ នឹងធ្វើឲ្យទាក់ទាញអ្នកគាំទ្របានកាន់តែច្រើន។ ក្នុងនោះ ស្នាដៃថតMV ដែលនាងសម្ងំសម្ដែង ក៍ជាអ្វីដែលនាងប្រកាសថា នឹងក្លាយជាជំហានឆ្ពោះទៅកាន់ក្ដីស្រម៉ៃ ដើម្បីគ្រងតំណែងជាតារាល្បីឈ្មោះនៅក្នុងសិល្ប:ផងដែរ៕

មតិយោបល់