ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ែន ចំរ៉ុង បង្ហាញមុខមាត់ភរិយាថ្មី

បន្ទាប់ពីដាច់ដោចជាមួយអ្នកនាង ភិន សុដាលីស ជាភរិយាអេតាស៊ីវិល គេមិនដែលដឹងថា លោកប៉ែន ចំរ៉ុង មានស្នេហាថ្មីនោះទេ គឺដឹងត្រឹមថា លោកមានទំនាក់ទំនងល្អជាថ្មី ជាមួយនារីម្នាក់នៅសហរដ្ឋអាមេរិក ដែលគេស្គាល់ថា ជាអតីតសង្សារលោកប៉ុណ្ណោះ។

អ៊ីចឹងហើយទើបការបង្ហាញមុខនារីស្រស់ស្អាតម្នាក់ ដោយនារីនោះ បានហៅលោកថាប្ដីមុននេះ ធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើល ដោយសារតែលោក មិនដែលប្រកាសសោះ ប៉ុន្តែការពិត គឺលោកមានភរិយាថ្មីហើយ បើទោះមិនរៀបការ ឬមិនមានដំណឹងចុះអេតាស៊ីវិល។

វីដេអូដែលមានរយ:ពេលខ្លីនេះ បានចាក់ដោតអារម្មណ៍អ្នកគាំទ្រយ៉ាងខ្លាំង ដោយសារតែនារី ដែលបានប្រកាសថា ជាភរិយារបស់លោក បានជូនពរក្នុងថ្ងៃខួបកំណើតរបស់លោក ដោយបាននិយាយថា សុំឲ្យលោកឈប់ខូច និងស្រឡាញ់តែនាងបានហើយ ហើយនៅចុងបញ្ចប់ នៃវីដេអូឃ្លីប គឺអ្នកទាំងពីរបញ្ចេញភាពផ្អែមល្ហែម បឺតមាត់គ្នាយ៉ាងស្វីតៗ ដែលធ្វើឲ្យអ្នកណាៗ ក៏ច្រើនច្រណែននឹងគូស្នេហ៍មួយគូនេះ។

នៅមិនទាន់មានការបញ្ជាក់បន្ថែមពីអត្តសញ្ញារបស់នារី ដែលជាភរិយាមិនទាន់រៀបការរបស់លោកនៅឡើយទេ ប៉ុន្តែផ្អែកតាមវីដេអូ និងភាពល្ហែមល្ហែម គឺអ្នកទាំងពីរបានរួមរស់ជាប្ដីប្រពន្ធនឹងគ្នា និងស្គាល់ចិត្តស្គាល់ថ្លើមគ្នារួចទៅហើយ ដោយគ្រាន់តែលោកប៉ែន ចំរ៉ុង មិនទាន់បង្ហាញមុខជាសាធារណ: និងប្រកាសថា នាងគឺជាភរិយារបស់លោកឲ្យគេស្គាល់មុខច្បាស់តែប៉ុណ្ណោះ។ តោះមើលវីដេអូផ្អែមល្ហែមរបស់អ្នកទាំងពីរ៖

មតិយោបល់