នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងជំនួបសប្តាហ៍ទី១០ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ក្រុមបាល់ទាត់ វិសាខា បានត្រឹមស្មើជាមួយក្រុមការពារជើងឯក បឹងកេត ដោយលទ្ធផល ១ទល់១ នាកីឡដ្ឋានវេស្ទើន ស្របពេលដែល ភ្នំពេញក្រោន ក៏ស្មើជាមួយ អគ្គិសនីកម្ពុជា ដែរ ដោយលទ្ធផល ០ទល់០ នាទឹកដីរបស់ខ្លួន។
វិសាខា បើទោះបីជាទើបចូលរួមជាមួយក្របខណ្ឌលំដាប់ទី១ កម្ពុជា រដូវកាលនេះ ក៏ពិតមែន តែប្រព័ន្ធលេងហាក់បីដូចជាល្អ ជាងក្រុមចាស់វស្សាមួយចំនួនទៅទៀត ។ ចំណែក ភ្នំពេញក្រោន ដែលជាក្រុមជើងឯក ៦ សម័យកាល ច្រើនជាងគេ បានត្រឹមស្មើជាមួយ អគ្គិសនីកម្ពុជា ដែលជាក្រុមមួយ មិនប្រើប្រាស់កីឡាករបរទេស នឹងទើបចូលរួមជាមួយ ក្របខណ្ឌលំដាប់ទី១ នេះ ២លើក ប៉ុណ្ណោះ។
ដូច្នេះហើយ នារដូវកាល ២០១៨ មានការប្រកួតប្រជែងគ្នាខ្លាំងមែនទែន បើទោះបីជាក្រុមថ្មី នឹងក្រុមចាស់ ក៏សមត្ថភាពប្រហាក់ប្រហែលគ្នាដែរ មិនអាចមើលស្រាលបានទេ៕
https://www.youtube.com/watch?v=mBJeWjoG7og
មតិយោបល់