ព័ត៌មានសិល្បៈ និងកម្សាន្ត

ជ័យ សុវ៉ាត អន្ទងទៀតហើយ

ទើបតែអន្ទងអារម្មណ៍អ្នកស្ដាប់ជាមួយនឹងបទ«ក្រចេះស្នេហ៍ខ្ញុំ» និងបទមួយចំនួនទៀត ដែលបានចេញលក់នៅក្នុងផលិតកម្មសាន់ដេសោះ តារាចម្រៀងវ័យក្មេង និងជាចំណូលថ្មីរបស់ផលិតកម្មធំមួយនេះ បានចេញអន្ទងអ្នកគាំទ្រទៀតហើយ តាមរយ:ការបញ្ចេញបទថ្មីដែលស្ដាប់ហើយលន្លង់លន្លោច។

បទចម្រៀង«ហត់»ដែលតែបង្ហោះMV របស់លោក ត្រូវគេឃើញមានអ្នកចូលទស្សនា និងស្ដាប់ដល់សែនដងមិនគួរឲ្យជឿ ខណ:ដែលបទចម្រៀងនេះ ទាក់ទាញអ្នកស្ដាប់ជាងគេគឺអត្ថន័យតែម្ដង។

តារាចម្រៀងជ័យ សុវ៉ាត ធ្លាប់បានបញ្ជាក់ថា លោកនឹងបញ្ចេញបទចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ឲ្យបានច្រើនសិន ដោយនឹងបញ្ចេញបទញាក់ៗឲ្យបានគ្រប់ចំនួនសិន ទើបលោកសម្រេចចិត្តឡើងប៉ុស្ដិ៍ឲ្យខ្លាំង ដើម្បីមានបទល្អៗឆ្លាស់គ្នាច្រៀង។

ជាមួយនឹងអ្វីដែលធ្លាប់អះអាងថានោះហើយ ដែលលោកស្ងប់ស្ងាត់ តែបែរជាបញ្ចេញបទចម្រៀងបណ្ដាក់គ្នា ទាក់ទាញអ្នកស្ដាប់។ អ្វីដែលគេកត់សម្គាល់នោះ គឺបទ«ហត់» ដែលលោកទើបតែបញ្ចេញឡើង ស្ដាប់ហើយទាក់ទាញអារម្មណ៍ ពិសេសសម្រាប់អ្នកមានស្ថានភាពផ្លូវចិត្ត ឬអ្នកកើតទុក្ខនឹងរឿងអ្វីមួយដែលបានកើតឡើងក្នុងជីវិត។ ចេញបង្ហោះមិនទាន់បានប៉ុន្មានផង បទ«ហត់»របស់លោកកន្ត្រាក់បានអ្នកទស្សនាច្រើនតែម្ដង ដោយបទចម្រៀងនេះ ក៏មានអ្នកចែកចាយច្រើនគួរឲ្យកត់សម្គាល់តែម្ដង។ បើទោះជាមិនទាន់ដឹងថាបទចម្រៀងនេះ នឹងក្លាយជាបទចម្រៀងខ្ទរខ្ទរកម្រិតណា ប៉ុន្តែគេអាចមើលដឹងថានោះជាបទដែលបុកត្រូវចិត្តយុវវ័យ និងអ្នកស្ដាប់ភាគច្រើន បន្ទាប់ពីបានចេញបង្ហោះ។

ចង់ដឹងថាបទ«ហត់»របស់លោក ជ័យ សុវ៉ាត ពិរោះ និងមានអត្ថន័យយ៉ាងណា សាកស្ដាប់ទាំងអស់គ្នា៖

មតិយោបល់