ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនមែនលំៗទេ! នាយចឺម និងគូស្នេហ៍ សល់វីឡាមួយបាត់ ទោះមិនទាន់ចូលរោងការ

(ភ្នំពេញ)៖ នាយចឺម ដែលធ្លាប់តែមានឈ្មោះ ជាបុរសសម្បូរ ស្នេហ៍ល្បីថា ញ៉ែមិន រើសមុខនោះ ពេល នេះ បាន និងកំពុង ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់តារាសម្តែង ដែលជាអ្នកមេម៉ាយរូបស្រស់កូនមួយ ទំនងជាចំណងស្នេហ៍ច្បាស់លាស់ទៀតផង។ជាក់ស្ដែង អ្នកទាំងពីរមិនទាន់ទាំងបានរៀបការផង ប៉ុន្តែពួកគេបានសម្រេចចិត្តទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃជាទ្រនំស្នេហ៍ទៅហើយ ។

ថ្មីៗនេះ នាយចឺម បានបង្ហោះរូបភាពផ្ទះវីឡាគំរូដ៏ស្រស់ស្អាតមួយជាមួយនឹងសំណេរថា «អត់បានទៅ ជាមួយ មេធំទេ ទុកឲ្យមេធំទៅរើស ពិតជាអរគុណ បងស្រីនិងបងប្រុស ដែលឲ្យមេដណ្តើម ផ្ទះ កែងបងបាន សង្ឃឹមការងារថ្មីរបស់មេធំ និងបងប្រុសបងស្រី ជោគជ័យឆាប់ៗនេះបាទ គ្នាយើងតើបង» ។

ការលើកឡើងរបស់ នាយចឺម ក៏ទទួលបានការសាទរពីសំណាក់ មិត្តភក្តិនៅ ក្នុងបណ្តាញ សង្គម ។ ជាមួយគ្នានោះក៏មានអ្នកខ្លះលាន់មាត់ថា លើកនេះ នាយចឺម បញ្ចប់ស្នេហ៍ត្រឹម តារាសម្តែងរូបស្រស់កូនកាត់អ៊ីស្លាមនេះហើយ ។

សូមរំលឹកថា ក្រោយពីបញ្ចប់អាជីពជាតារាកំប្លែង និងចូលប្រឡូកជាមួយវិស័យចម្រៀង នាយ ចឺម ត្រូវបានគេដឹងថាទទួលបានជោគជ័យយ៉ាងខ្លាំង និរកបានប្រាក់ចំណូល ខ្ទង់ ម៉ឺន ដុល្លារក្នុងមួយខែ ។ តាមរយៈសម្មទ្ធិផលនោះ នាយចឺម បានសាងសង់ផ្ទះវីឡា ដ៏ស្កឹម ស្កៃ មួយជូនឪពុកម្ដាយនៅស្រុកកំណើត និងបានប្រារពពិធីឡើងផ្ទះថ្មី អញ្ជើញភ្ញៀវ កិត្តិយស ចូល រួម យ៉ាង អធិកអធមថែមទៀតផង ។

មតិយោបល់