ស្រ្ដីជនជាតិចិនមួយរូបមានឈ្មោះថា នី លីន មើយ មានអាយុ ៦០ ឆ្នាំ គាត់មានសក់វែងជាងគេក្នុងចំណោមស្រ្ដីជនជាតិចិននានា ដែលរៀងរាល់ ២ ទៅ ៣ឆ្នាំ ម្ដង គាត់តែងតែបបួលមិត្តភក្តរបស់គាត់មកវាស់ប្រវែងសក់ជាមួយគ្នា ។
រហូតមកដល់ពេលនេះ អ្នកមីង លីន មើយ សន្សំសក់បានប្រវែង ៣ ម៉ែត្រហើយ ដោយអ្នកមីងបានបង្ហើបប្រាប់ថា កាលនៅអាយុ ១៨ ឆ្នាំ សក់អ្នកមីងឆាប់ដុះ វែងលឿនមែនទែន សឹងតែ ២ ខែកាត់សក់ម្ដង ចំណាយលុយច្រើន ដែលអ្នកផ្សេងៗ កន្លះឆ្នាំបានគេកាត់សក់ម្ដង អីចឹងហើយបានជា អ្នកមីងសម្រេចចិត្តថា ទុកសក់រហូតមក មិនកាត់ទៀតទេ ព្រោះវាគ្មានការរំខានអ្វីឡើយ ៕
ប្រភព ៖ Tv Pool
មតិយោបល់