ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូធ្លាក់ប្រឡាយស្លាប់ យ៉ាងអាណោចអាធ័ម

កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ បានជិះម៉ូតូធ្លាក់ប្រឡាយ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង១០និង២០នាទី យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

សពជនរងគ្រោះឈ្មោះ អ៊ួ ចម្រើន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមលាយលឿន ពាក់ស្លាកលេខ ភ្នំពេញ 1L-8189 ៕

មតិយោបល់