រដ្ឋាភិបាលបណ្តោះអាសន្នរបស់អេហ្ស៊ីបធ្លាប់បានសន្យាក្នុងការធ្វើឲ្យក្រុមអ៊ីស្លាម Muslim Brotherhood ដែលមានឥទ្ធិពលបំផុតក្នុងប្រទេសនេះត្រូវសាបរលាបឲ្យបានឆាប់បំផុត។ហើយវាមិនមែនជាលើកទីមួយទេដែលការប្រឈមមុខរវាងគ្នារវាងគ្នាជាមួយនឹងរដ្ឋាភិបាលនឹងក្រុមអ៊ីស្លាមមួយនេះបានធ្វើឲ្យស្ថានភាពនយោបាយក្នុងប្រទេសអេហ្ស៊ីបជារឿយៗធ្លាក់ទៅក្នុងភាពអាក្រក់។
នៅជាមួយនឹងពាក្យស្លោកដែលនិយាយថា”សាសនាមូស្លីមជាដំណោះស្រាយលើអ្វីទាំងអស់”ក្រុម Muslim Brotherhood ជាក្រុមអ៊ីស្លាមដែលមានឥទ្ធិពលបំផុតនៅតំបន់ពិភពអារ៉ាប់ផងដែរដោយក្រុមនេះមានទីតាំងធំនៅទីក្រុង Cairo ហើយខ្លួនមានសាខានៅតាមប្រទេសជាង ៥០ នៅជុំវិញពិភពលោករួមទាំងប្រទេសស៊ីរីស៊ូដង់ហ្សក់ដង់និងប៉ាលីស្ទីនហើយត្រូវបានគេជឿថាមានសមាជិកជាងកន្លះលាននាក់ដែលមានវត្តមាននៅក្នុងប្រទេសអេហ្ស៊ីប។ក្រុមសាសនាអ៊ីស្លាមមួយនេះត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ ១៩២៨ ក្នុងគោលបំណងនាំមកនូវគុណធម៌និងអំពើល្អនៃសាសនាអ៊ីស្លាមទៅកាន់ពិភពលោកប៉ុន្តែវាក៏ត្រូវបានគេឃើញថាក្រុមនេះក៏មានជាប់ពាក់ព័ន្ធនឹងឆាកនយោបាយផងដែរដូចជាសកម្មភាពប្រឆាំងនឹងអាណានិគមអង់គ្លេសដែលធ្លាប់មានវត្តមាននៅក្នុងប្រទេសអេហ្ស៊ីបជាដើម។
បើទោះបីជាយ៉ាងណាក្តីនៅក្រោយការបរាជ័យក្នុងការជួយជ្រំជ្រែងលោកប្រធានាធិបតីអេហ្ស៊ីប Gamal Abdel-Nasser នៅក្នុងឆ្នាំ ១៩៥៤ បានធ្វើឲ្យសមាជិកខ្លួនជាច្រើនពាន់នាក់ត្រូវបានដាក់គុកហើយនឹងធ្វើទោសតែក្រុមមួយនេះនៅតែបន្តការរីកដុះដាលនៃកម្លាំងរបស់ខ្លួនយ៉ាងឆាប់ដដែលក្នុងភាពលាក់កំបាំង។
ចាប់តាំងពីឆ្នាំ១៩៧០ក្រុមអ៊ីស្លាមនេះបានព្យាយាមចូលខ្លួនទៅពាក់ព័ន្ធនឹងឆាកនយោបាយវិញនៅខណៈដែលអំពើហិង្សានៃក្រុមប្រកាន់ឆ្វេងនិយមរបស់អេហ្ស៊ីបកាន់តែកើនឡើង។ជាលទ្ធផលក្រុមអ៊ីស្លាមនេះបានចូលរួមកំណែទម្រង់ថ្មីជាមួយនឹងគណបក្សការងារនិងសេរីនិយមនៅចុងទស្សវត្សឆ្នាំ១៩៨០ហើយវាបានធ្វើឲ្យបក្សមួយនេះក្លាយជាបក្សប្រឆាំងដ៏ធំមួយ។
នាឆ្នាំ២០១១អេហ្ស៊ីបចាប់ផ្តើមទទួលរងនូវការតវ៉ាប្រឆាំងដ៏ខ្លាំងក្លាទៅលើមេដឹកនាំផ្តាច់ការលោក Hosni Mubarak ដោយជំនួយស្ថិតក្រោយជំនួយឧបត្ថម្ភធំពីក្រុម Muslim Brotherhood ដែលបានធ្វើឲ្យរដ្ឋាភិបាលលោក Mubarak ត្រូវផ្តួលរលំហើយក្រោយមកក្រុមនេះបានបង្កើតឲ្យមានបក្សមួយខ្លួនឯងដែលមានឈ្មោះថាគណបក្សយុត្តិធម៌និងសេរីភាពដែលទទួលកៅអីរដ្ឋសភាស្ទើរពាក់កណ្តាលហើយលោកប្រធានាធិបតីជាប់ឆ្នោតនៅក្នុងឆ្នាំ២០១២ត្រូវបានជ្រើសតាំងលោក Mohammed Morsi ។
គួរបញ្ជាក់ផងដែរថាលោក Mohammed Morsi ក៏ត្រូវបានទម្លាក់ពីតំណែងកាលពីពេលថ្មីៗនេះហើយជាមូលហេតុមានការតវ៉ាប្រឆាំងពីសំណាក់ក្រុមបាតុករគាំទ្ររបស់លោកដែលវាបានក្លាយជាសោកនាដកម្មមួយយ៉ាងធំក្រោយការស្លាប់ចំនួនបាតុកររាប់រយនាក់ហើយវាត្រូវបានជឿជាក់ថាក្រុមអ៊ីស្លាម Muslim Brotherhood ជាអ្នកដែលស្ថិតនៅពីក្រោយការជួយជ្រោមជ្រែងក្នុងវិបត្តិលើកនេះ៕
មតិយោបល់