ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាវ័យក្មេង ល្អហួស កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយសម្តែងរឿង «ទុំទាវ»

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជម្រាបស្រាប់ហើយ ថាមួយរយ:ចុងក្រោយនេះ តារាចម្រៀងនិងជាតារាសម្តែងវ័យក្មេង ល្អហួស ដែលជាកូនស្រីរបស់តារាសម្តែង ដេននី ក្វាន់ ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីអ្នកលេងបណ្តាញសង្គម តាមររយពរូបសម្រស់ និងទេពកោសល្យសិល្ប:ពីធម្មជាតិរបស់គេ។ ជាក់ស្តែង ថ្មីៗនេះវីដេអូមួយត្រូវបានបង្ហោះឡើង បង្ហាញពីការសម្តែងយ៉ាងស័ក្កសមរបស់ល្អហួស និងតារាសម្តែងជើងចាស់ ស្វែង សុជាតា ក្នុងរឿង «ទុំទាវ» បានទស្សនិកជនហើយ ធ្វើឲ្យទស្សនិកជនមិនសរសើរមិនបាន។

កាលពីប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុកដែលមានឈ្មោះថា Kim San official បានបញ្ចេញវីដេអូរឿងទុំទាវ ត្រង់ឈុតមួយដែលសម្តែងដោយប្អូនស្រីល្អហួស។ ក្នុងឈុតមួយនេះដែរ បានធ្វើឲ្យអ្នកទស្សនាគ្រប់គ្នាចាប់អារម្មណ៏ទៅលើ ទេសភាព ទីកន្លែង ការថតមើលទៅច្បាស់ល្អ ប្រមូលផ្តុំដោយតួសម្តែងជើងចាស់ដែលមានបទពិសោធន៏ ហើយអ្វីដែលពិសេសទៀតនោះ គឺការសម្តែងរបស់ប្អូនស្រីល្អហួសផ្ទាល់តែម្តង ដោយនាងពូកែរសម្តែងយ៉ាងប៉ិនប្រសព្វ រហូតបានឆក់បេះដូងអ្នកទស្សនា ឲ្យយំតាមជាហូរហែរទៀតផង ។

ជាក់ស្តែង ត្រង់ឈុតមួយដែលបានបញ្ចេញនោះ គឺ ទាវ សម្តែងដោយប្អូនស្រីល្អហួស បានអង្រួនបេះដូងអ្នកទស្សនា មើលរួចហើយ ចង់មើលភាគបន្តទៀត ព្រោះគ្រប់គ្នាដែលបានមើលហើយជក់ចិត្តដិតអារម្មណ៏ ទៅតាមសាច់រឿងនៃការសម្តែង។ជាពិសេសការចេះលេងទឹកមុខ ក្រៀមក្រំ យំ របស់ប្អូនស្រីល្អហួស ។ ត្រង់ឈុតនៃសាច់រឿងនេះដែរ បានធ្វើឲ្យអ្នកគាំទ្រ សរសើរគ្រប់ៗគ្នា រហូតមានអ្នកខ្លះសុំភាគបន្តទៀតផង។ ចំណែកអ្នកខ្លះទៀតថា មួយឈុតនេះពិតជាល្អឥតខ្ចោះសម្តែងសម ទាំងអស់គ្នា អត់ឆ្គងសូម្បីតែម្នាក់ ទឹកដៃល្អ ចំណែកអ្នកដឹកនាំរឿងក៏មិនធម្មតាដែរ រីឯអ្នកខ្លះទៀតសរសើរថា ល្អពេកហើយ សម្តែងសមណាស់ រហូតយំតាមក៏មាន។

 

មតិយោបល់