ព័ត៌មានជាតិ

អ្នកជំនួញជាជនបរទេសម្នាក់ ត្រូវចោរឆក់កាបូបអស់លុយ៣ម៉ឺនដុល្លារ ទាំងព្រឹកនៅខណ្ឌទួលគោក!

ភ្នំពេញៈ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ជនបរទេសម្នាក់ ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច នៅចំណុចផ្លូវ២១៧ (ផ្លូវព្រះមុន្នីរ៉េត) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះចេញពីផ្ទះនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជិះឡាំប៉ាតាឥណ្ឌាមួយគ្រឿង ឆ្ពោះមកព្រលានយន្តហោះ ដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលមានលុយនៅខាងក្នុងអស់ជាង៣០,០០០ដុល្លារបាត់ដោយសុវត្ថិភាព តែម្តង៕

មតិយោបល់