កម្លាំងជំនាញ ព្រហ្មទណ្ឌ ចាប់ជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាច្រើន និងអាវុធខ្លី ១ដើម

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២៣ និង ០០នាទី កំលាំងជំនាញ ការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាល ស្រាវជ្រាវ ចាប់ ជនសង្ស័យម្នាក់ ភេទប្រុស កំពុងជិះរថយន្តម្នាក់ឯង តាមផ្លូវឆ្នេរអូរឈើទាល…

ដើម្បី អាលីយ៉ា តារាសម្ដែង ណាតាហ្សា សុខចិត្តខុសដល់ម្លឹង

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងកញ្ញា ណាតាហ្សា គឺជាជនជាតិចាម និងកាន់តែសាសនាអ៊ីស្លាមយ៉ាងភ្ជាប់ភ្ជួន ដោយនាងមិនអាចសូម្បីតែចូលព្រះវិហារ និងអុជធូបជាដើម។ យ៉ាងណាមិញ ដោយសារតែអាលីយ៉ា គឺជាតារាសិល្បៈរួមក្រុមក្នុងក្រុម«គ្រួសារតារាកម្ពុជា» កញ្ញាសុខចិត្តចូលវត្ត អង្គុយបត់ជើងក្នុងព្រះវិហារ ដើម្បីចូលរួមធ្វើបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា អោយនាង។ ណាតាហ្សា និយាយថា ជាលើកទី១ ដែលកញ្ញាបានសម្រេចិត្តចូលវត្ត និងអង្គុយសំពះលោកក្នុងវិហារ ក្នុងពេលដែលសាសនារបស់នាង…

អាលីយ៉ា ដល់ខួបក្រោយបុណ្យ៧ថ្ងៃ

កាលពីថ្ងៃទី៥ កក្កដា «គ្រួសារតារាកម្ពុជា» និងអ្នកស្រី ងិន ម៉ានីយ៉ា អ្នកនិពន្ធល្បីឈ្មោះមួយរូប ត្រូវជាម្ដាយបង្កើតរបស់លោក ថៃ នរៈសត្យា បានរួមគ្នាធ្វើពិធីបង្សកូល និងធ្វើបុណ្យធំមួយជូនដល់អតីតតារាចម្រៀង និងអតីតវីជេ អាលីយ៉ា នៅវត្តទួល ដោយក្នុងពិធីនោះក៏ត្រូវនឹងខួបកំណើតរបស់នាងគម្រប់៤០ឆ្នាំផងដែរ។ ក្នុងពិធីនោះ ក្រៅពីមានការកាត់នំខួបជូននាងដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់នាង ក៏មានការសូត្រមន្តបង្សកូលអោយនាង មានការចែកសារ៉ុងក្រមាលុយកាក់ជូនដល់ចាស់ៗ…

បុណ្យ៧ថ្ងៃ វីជេ អាលីយ៉ា ស្ងប់ស្ងាត់

ពេញមួយល្ងាចថ្ងៃទី៣ កក្កដា ពិធីបុណ្យ៧ថ្ងៃរបស់វីជេ អាលីយ៉ា ត្រូវគេឃើញមានភ្ញៀវចូលរួមតិចតួចបំផុត ដោយមានតារាសិល្បៈ និងអ្នកគាំទ្រនាងតែប្រមាណជា១០០នាក់ប៉ុណ្ណោះ បើទោះជាសមាគមសិល្បករខ្មែរ បានឈរឈ្មោះធ្វើបុណ្យអស់ពីកម្លាំងកាយចិត្តនៅក្នុងថ្ងៃនោះ។ ហេតុផលតែមួយដែលគេ អាចប៉ាន់ស្មានបាន គឺដោយសារតែអាលីយ៉ា មិនមានញាតិសណ្ដាន និងមិនមែនជាតារាល្បីលំដាប់ជួរមុខ ដែលធ្វើឲ្យតារាសិល្បៈភាគច្រើន ជាពិសេសគឺមហាជនចាប់អារម្មណ៍ចូលរួម។ ពិធីបុណ្យដែលបានធ្វើឡើងនៅវត្តទួល កន្លែងដែលបូជាសពនាងនោះ មានតារាសិល្បៈ ចូលរួមក្នុងចំនួនមិនច្រើននោះទេ…

រន្ធត់ចិត្ត វីជេ អាលីយ៉ា ទទួលមរណភាពហើយ

កាលពីវេលាម៉ោងជាង៥ទាបភ្លឺ ព្រឹកថ្ងៃទី២៨ មិថុនា មុននេះ តារាសម្ដែង និងជាអ្នកជាពិធីការិនីផង កញ្ញា វីជេអាលីយ៉ា បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយដោយសារតែជំងឺរលាកសួត។ មរណភាពរបស់នាងបានធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមុននេះប៉ុន្មានម៉ោង នាងនិយាយបានអោយកកោក និងហាក់មិនដូចមនុស្សឈឺក្នុងកម្រិតធ្ងន់ធ្ងរទេ ថ្វីដ្បិតតែនាងខ្វិនជើង និងថ្លង់ត្រចៀកបន្តិច។ កញ្ញា ស៊ូ ដាណេ…

ក្រោយគំរាមដើរស្រាត តុលាការ និងគូជម្លោះ ប្រកាសអោយ អាលីយ៉ា ចូលចរចារ

ក្រោយពីមានការគំរាមថានឹងដើរស្រាតជាសាធារណៈប្រសិនបើតុលាការមិនស្វែងរកយុត្តិធម៌អោយជុំវិញករណីត្រូវបុរសម្នាក់ប្រើហិង្សា និងត្រូវម្ចាស់ផ្ទះជួលរបស់នាងកាលពីមុនបង្ខាំងយកទ្រព្យអស់ទាំងហាងបណ្ដាលអោយនាងធ្លាក់ខ្លួន ពេលនេះមានការអះអាងថាបុរសដែលរងបណ្ដឹងរបស់នាងបានសុំខ្លួនចរចារហើយ បើទោះជាមិនទាន់ដឹងថានឹងផ្ដល់សំណងអោយនាងប៉ុន្មានជាថ្នូរនឹងការដកពាក្យបណ្ដឹង។ មានដំណឹងថានាងពិបាកចូលខ្លួនចរចារដោយសារតែខ្វះលទ្ធភាពធ្វើដំណើរមកពីខេត្តសៀមរាប ដោយភាគីខាងតុលាការ និងភាគីចុងបណ្ដឹងគឺជាអ្នកអង្គុយរង់ចាំនាងទៅវិញ។ ឌីជេអាលីយ៉ា បានអះអាងថាមកទល់ពេលនេះនិតិវិធីកាត់ក្ដីលើបណ្ដឹងរបស់នាងលេចចេញរូបរាងជាបណ្ដើរៗហើយ ដោយសារតែខាងតុលាការ ពិតជាស្នើអោយនាងចូលមកកាន់តុលាការដើម្បីចរចារជុំវិញបណ្ដឹងនោះមែន។ តែនាងមិនអាចចុះឡើងតាមការចង់បានរបស់តុលាការបានទេ ក្នុងពេលដែលនាងបញ្ជាក់ថាការចុះមកកាន់ភ្នំពេញម្ដងៗគឺត្រូវចំណាយសោហ៊ុយធ្វើដំណើរ និងការចាយវាយមិនក្រោម៥០ដុល្លារដែលនាងនិយាយថាទឹកប្រាក់ទាំងនោះគឺពិបាកសម្រាប់ស្ថានភាពសព្វថ្ងៃ។ កញ្ញាថានាងបានចាកចេញទៅរស់នៅទឹកដីខេត្តសៀមរាបមួយរយៈមកហើយ ដោយបានលើកខោអាវគេលក់ដើម្បីដោះទ័លក្រោយពេលធ្លាក់ខ្លួន។ នាងថារាល់ថ្ងៃរកបានត្រឹមតែបាយហូបប៉ុណ្ណោះ ប៉ុន្តែបើអោយនាងមានលុយចុះឡើងៗតាមការចង់បានរបស់តុលាការគឺមិនបាននោះទេ ដោយសារតែនាងត្រូវការពេលវេលាសន្សំលុយ។ នាងនិយាយថា«ឥលូវហ្នឹងខាងតុលាការពិតជាប្រាប់ហើយថាគេ(ចុងចោទ)សុំចរចារ…

មន្ត្រីក្រសួងធំ២ បើកវេទិកាសួរឆ្លើយ យ៉ាងកម្រដល់តារាសិល្បៈ

ជំនួបទ្រង់ទ្រាយធំរបស់គ្រួសារតារាកម្ពុជាកាលពីរសៀលថ្ងៃទី១ មីនា ម្សិលមិញ គេកត់សម្គាល់ថាមន្ត្រីជាន់ខ្ពស់២រូប មកពីក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន បានចំណាយពេលរហូតដល់ជាង៣ម៉ោង បង្ហាញចំណាប់អារម្មណ៍ និងអង្គុយឆ្លើយសំណួររបស់តារាសិល្បៈ។ ថ្នាក់ដឹកនាំទាំងពីរមិនត្រឹមតែបើកបទបង្ហាញដែលមានប្រយោជន៍ដល់តារាសិល្បៈគ្រប់ជំនាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំភ្លឺនូវការចោទសួរជាច្រើនធ្វើអោយតារាៗក្នុងអង្គពិធីភ្លឺភ្នែកផងដែរ។ វេទិកាដែលបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកតាំងពីម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាចនោះ គឺជាវេទិកាសួរឆ្លើយរវាងតារាសិល្បៈ ផលិតករ និងថ្នាក់ដឹកនាំពាក់ព័ន្ធយ៉ាងកម្រ ដែលមានសមាជិកចូលរួមរហូតដល់ជិត១០០នាក់មកGroup «គ្រួសារតារាកម្ពុជា»។ ពិធីនេះមានគោលបំណងថ្លែងអំណរគុណដល់អ្នកស្រីអែនជីលីណាជូលី ដែលបានផលិតរឿងហូលីវូដនៅកម្ពុជាធ្វើអោយតារាខ្មែរមានឱកាសបានសម្ដែងរឿងជាលក្ខណៈអន្តរជាតិហូលីវូដ…

បណ្ដឹងតារាស្រី៣រូប បន្តជាប់គាំង

យោងតាមការបញ្ជាក់ចុងក្រោយ បណ្ដឹងរបស់តារាចម្រៀងវ៉ានីឡា តារាចម្រៀង Phleng Record បណ្ដឹងរបស់តារាសម្ដែងនាងពេជ្រ អាវីហ្សា និងបណ្ដឹងរបស់ឌីជេអាលីយ៉ា ដែលបានធ្លាក់ដល់ដៃតុលាការនោះ គឺមិនមានលទ្ធផលនៅឡើយទេ។ ស្ថានភាពបណ្ដឹងនៅតែបន្តជាប់គាំង បើទោះជាមានបណ្ដាញសារព័ត៌មានជួយជម្រុញ។ គ្មានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងនាវ៉ានីឡា បានដាក់បណ្ដឹងប្ដឹងអតីតសង្សាររបស់ខ្លួនដែលជាកូនប្រុសមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃពីបទបង្ហោះរូបអាក្រាត និងគំរាមកំហែងទៅកាន់សាលាដំបូងរាជធានីភ្នំពេញច្រើនខែមកហើយ។ ប៉ុន្តែមកទល់ពេលនេះ គេមិនឃើញមានការកាត់ក្ដីណាមួយឡើយ។ ស្វាមីខ្លួនជាម្ចាស់បណ្ដឹងបានត្រឹមតែអះអាងថាតុលាការនឹងបន្តនិតិវិធី ប៉ុន្តែនៅពេលសួរថាតើរហូតដល់ពេលណាទើបនិតិវិធីឈានដល់ការកាត់ក្ដីនៅរង្វង់ក្រចកសេះ គឺមិនមាន។…

ឌីជេ អាលីយ៉ា ត្រូវគេចោទថាបែកថ្នាំ

ខណៈដែលតារាចម្រៀង និងជាពិធីការិនីនាងឌីជេអាលីយ៉ា នៅតែប្រកាសសុំជំនួយមិនថា១ដុល្លារ ២ដុល្លារ ឬ១ម៉ឺនរៀលនៅលើហ្វេសប៊ុកនៅឡើយ កាន់តែមានការរិះគន់ខ្លាំងឡើងថាដោយម្នាក់ៗមានការលើកឡើងថានាងបែកថ្នាំ ទើបមិនខ្មាស់ក្នុងការប្រកាសសុំលុយ ហើយមិនខ្វល់ពីការទៅរកការងារធ្វើនោះផង។ យ៉ាងណាមិញ តារាស្រីរូបនេះប្រកាសថាមិនខឹង ប៉ុន្តែនាងបានទទូចអោយអ្នកកថានាងបែកថ្នាំ ពិចារណាលើស្ថានភាពរបស់នាង។ ឌីជេអាលីយ៉ា បានអះអាងថាតាំងពីនាងប្រកាសសុំលុយនៅលើហ្វេសប៊ុក មិនមែនមានតែអ្នកលេងហ្វេសប៊ុកប៉ុណ្ណោះទេ ថានាងបែកថ្នាំ គឺសូម្បីតែមិត្តភ័ក្ត្រ និងសាច់ញាតិនាងដែលឃើញនាងលែងខ្មាស់ ក្នុងការសុំលុយក៏យល់បែបនោះដូចគ្នា។ នាងទទួលស្គាល់ថាខ្លួនមិនខុសពីមនុស្សម្នាក់ថ្មី…

ឌីជេ អាលីយ៉ា ប្រកាសថាស្ថានភាពខ្លួនអន់ជាងអ្នកសុំទាន

ទោះជាមានការរិះគន់យ៉ាងពេញបន្ទុកក្រោយប្រកាសសុំទាននៅលើហ្វេសប៊ុកព្រោះតែ មិនខ្វល់ពីការស្វែងរកការងារ ក៏តារាចម្រៀង និងជាពិធីការិនីនាងឌីជេ អាលីយ៉ា នៅប្រកាសសុំទានមិនឈប់នោះទេ ដោយនាងបញ្ជាក់ថាស្ថានភាពរបស់ខ្លួនពេលនេះអន់ជាងអ្នកសុំទានឆ្ងាយណាស់។ នាងប្រកាសអត់ទៅរត់តុ និងធ្វើការដែលខុសជំនាញបានទេ ដោយសារក្រពះរបស់នាងមានថ្ងៃដាច់បាយ ហើយស្ថានភាពសុខភាពរបស់នាងក៏ឈឺច្រើនជាងជា ដែលនាងចាំបាច់ត្រូវតែបន្តសុំទានយកលុយមកកែប្រែស្ថានភាពសិន មុនទទួលការងារដូចអ្វីដែលគេរិះគន់។ ឌីជេអាលីយ៉ា និយាយថាបើធៀបនឹងអ្នកសុំទាន នាងថាខ្លួននាងអន់ជាងឆ្ងាយណាស់ ដោយសារតែអ្នកសុំទានមានពេលផឹកស្រា លេងប៊ៀ និងខ្លះមានពេលដេកដួល ហើយទៅឈរសុំទាន…