ព័ត៌មានជាតិ

ជិះម៉ូតូពីភ្នំពេញមកលេបថ្នាំសម្លាប់ខ្លួននៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១២និង៣៤នាទីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ មានបុរសឈ្មោះ គឹម ប៊ុនណារ៉ា អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្រះចក សង្កាត់ស្រះចក ក្រុងភ្នំពេញ បានជិះម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1M-3465 បានមកលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន នៅចំណុចសាលារៀនភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ តែត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសម្តេចម៉ែ (ក្រុងសួង-ខេត្តត្បូងឃ្មុំ) ប៉ុន្តែវាសនាជនរងគ្រោះមិនទាន់ដឹងយ៉ាងណានៅឡើយទេ។

តាមប្រភព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលនាំឲ្យជនរងគ្រោះលេបថ្នាំសម្លាប់ខ្លួន គឺដោយសារប្រពន្ធឈ្មោះ យឹម គឹមយាន អាយុ៣១ ឆ្នាំ រស់នៅទីរួមខេត្តក្រចេះ បានរត់ចោលគាត់ពីភ្នំពេញទៅក្រចេះ ហើយជនរងគ្រោះ បានទៅអង្វរឲ្យប្រពន្ធមករួមរស់នៅជាមួយគ្នាវិញ តែប្រពន្ធមិនព្រមមក ក៏សម្រេចចិត្តលេបថ្នាំតែម្តងទៅ។

បច្ចប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចជូនដំណឹងទៅអាណាព្យាបាលនៅភ្នំពេញហើយ តែវាសនាជនរងគ្រោះស្ថិតនៅក្នុងការតាមដានរបស់គ្រូពេទ្យ យ៉ាងយកចិត្តទុកដាក់៕

មតិយោបល់