ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មាន អេឡិច ច័ន្ទត្រា លះបង់ ដល់ម្លឹង

ក្នុងប៉ុន្មានថ្ងៃនេះ គេឃើញតារាចម្រៀងទម្រង់មុខកូនកាត់ចិន លោក អេឡិច ច័ន្ទត្រា កៀកកើយស្អិតរមួត ជាមួយនារីវ័យជ្រេម្នាក់យ៉ាងខ្លាំង នៅលើទឹកដីអូស្ត្រាលី ស្របគ្នាដែលលោកក៍ឩស្សាហ៍ឡើងចុះប្រទេសសុីវិល័យនេះ រហូតជាប់មន្ទិលថា លោកមានអ្នកណានៅពីក្រោយ។ យ៉ាងណាមិញ នៅពេលតារារូបនេះ ចេញមុខបកស្រាយ រឹតតែធ្វើអោយម្នាក់ៗ ស្រឡាំងកាំងតែម្ដង ថាមិចក៍លោកលះបង់ដល់ម្លឹង ដើម្បីនារីវ័យជ្រេ ដែលលោកកៀកកើយនោះ។

លោក អេឡិច ច័ន្ទត្រា និយាយថា ស្ត្រី​វ័យជ្រេ ដែលលោកកៀកកើយ នៅលើទឹកដីប្រទេសអូស្ត្រាលី មិនមែនជាអាណិកជនអូស្ត្រាលី ឬ ជាកំណាន់ចិត្តរបស់លោកនោះទេ ការពិតអ្នកស្រីគឺជាម្ដាយមីងរបស់ខ្លួន ដែលលោកយកមកពីស្រុកខ្មែរ ដើម្បីអោយបានដើរលេង នៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះ។ លោកថា អ្នកស្រីជាម្ដាយមីងសំណព្វចិត្ត ហើយដោយសារតែអ្នកស្រី ទន្ទេញចង់ឃើញ និងចង់ស្គាល់ ប្រទេសអូស្ត្រាលីជាយូរមកហើយ ទើបលោកសម្រេចចិត្តយកលុយដែលខ្លួនសន្សំបានច្រើនមុឺនដុល្លារ ធានាទៅដើរលេងតែម្ដង ដើម្បីបំពេញបំណងម្ដាយមីង។

លោកថាអ្នកស្រី មិនមែនជានារីកំណាន់ ដូចអ្នកខ្លះចង់ភាន់ច្រឡំនោះទេ ហើយក៍មិនមែនជាអ្នកនៅពីក្រោយភាពហុឺហាររបស់ខ្លួនដូចការយល់ខុសនោះដែរ ប៉ុន្តែការពិតគឺជាសាច់ញាតិដ៍សំខាន់តែម្នាក់ ដែលលោកសម្រេចចិត្តប្រើលុយ និងពេលវេលា ធ្វើអោយអ្នកស្រី បានសប្បាយចិត្តលើទឹកដីសុីវិល័យ ដោយសារតែអ្នកស្រី ក៍សំខាន់មិនខុសពីម្ដាយបង្កើត។ លោកថា ខ្លួន និងម្ដាយមីងគម្រោងដើរកម្សាន្តរយៈពេល៨សប្ដាហ៍ ហើយបើគ្មានការប្រែប្រួល គឺនឹងត្រលប់ទៅវិញ នៅចុងខែ៨នេះ។

លោកនិយាយថា ដំណើរទៅកាន់អូស្ត្រាលី​លើក​នេះ លោក​អត់​មាន​​កិច្ច​ការ​អ្វី​ទេ គឺនាំម្ដាយមីងមកដើរចាយលុយតែម្ដង ដោយសារតែម្យ៉ាងការងារទទួលអាហ្វែប្រចាំក្រុមហ៊ុនក៏ទំនេរផង និងចង់អោយម្ដាយមីងបានស្គាល់ស្រុកគេ តាមការសន្យាកន្លងមកផង។

មតិយោបល់