(ភ្នំពេញ)៖ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង កាលពីរយៈពេលប៉ុន្មានខែនេះ ក្រោយទទួលដំណឹងថា តារាចម្រៀង និងជាតារាសម្តែងចាស់វស្សារ អ្នកនាង សឿ សុធារ៉ា ប្រកាសចែកផ្លូវជាមួយ តារាចម្រៀង សាពូន មីដាដា មិនតែប៉ុណ្ណោះ រូបនាងក៏បានប្រកាស បើកចិត្ត រកអ្នកផ្សំបេះដូងថ្មី ថែមទៀតផង កាលពីជាង៣ខែមុន។
តែផ្ទុយទៅវិញ ថ្មីៗនេះមហាជនដាក់ការសង្ស័យថា ចំណងស្នេហាចាស់របស់តារាស្រីសឿ សុធារ៉ា និងស្វាមី កំពុងតែវិលមករកសភាពដើមវិញ ឬយ៉ាងណា ក្រោយរូបនាងហៅអតីតស្វាមី ថាលោកប្តីពេញៗមាត់តែម្តង។ តាមរយៈការបង្ហោះរូបភាពប៉ុន្មានសន្លឹក សឿ សុធារ៉ា បានសរសេរសារយ៉ាងផ្អែមល្អែមថា «ខំតែចាំតាំងពីថ្ងៃ ឥឡូវល្ងាចហេីយទេីបតែមកយកអូន បុិនណាស់លោកប្តី Sapoun Midada»។
ដូចទស្សនិកជនបានជ្រាបហើយថា ចំណងស្នេហ៍ ១១ ឆ្នាំរបស់តារាសម្តែង សឿ សុធារ៉ា និងស្វាមីលោក សាពូន មីដាដា មួយរយៈមុនហាក់មានភាណរង្គោះរង្គើរខ្លាំង រហូតតារាស្រីរូបនេះ ពោលពាក្យប្លែកៗ និងចង់បានបុរសថ្មីដែលមានស្នេហ៍ស្មោះ ។ មកទល់ពេលនេះតារាសម្តែង សឿ សុធារ៉ា នៅពុំទាន់ទទួលស្គាល់ថាចំណងស្នេហ៍ ១១ ឆ្នាំខ្លួន ឈានដល់ការបែកបាក់នៅឡើយទេ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថ្មីៗនេះ ស្រាប់តែមានពាក្យផ្អែមល្ហែមដូចខាងលើទៅវិញ។
គួរជម្រាបថា សឿ សុធារ៉ា ក៏បានវិលត្រឡប់មកកាន់វិស័យសម្តែងឡើងវិញដែរ ដោយនាងបានថតរឿង ជាបន្តបន្តាប់ឱ្យស្ថានីយទូរទស្សន៍មួយ មិនថាស្ថិតក្នុងតំណែងអ្វីឡើយនាងរីករាយក្នុងការវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះជាថ្មីម្តងទៀត ដោយរំពឹងថា នឹងទទួលបានការគាំទ្រពីទស្សនិកជន៕
មតិយោបល់