ព្រះសីហនុៈ កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច កម្លាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានចុះឆែកឆេរ អាវុធជាតិ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ ចំណុចរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជាលទ្ធផល បានពិនិត្យលើរថយន្តចំនួន ៧៨គ្រឿង ក្នុងនោះ ឃាត់រថយន្តចំនួន ៩គ្រឿង បើកបរដោយជនជាតិចិន ដែលគ្មានប័ណ្ណបើកបរ យកមកទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបន្តតាមនីតិវិធី មានដូចខាងក្រោម ៖
រថយន្តម៉ាក HIGH LANDER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-4686 ។
រថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-1099 ។
រថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-8098 ។
រថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-1926 ។
រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-2303 ។
រថយន្តម៉ាក TRITON ពណ៌ប្រផេះក្រម៉ៅ ពាក់ស្លាកលេខ ភ្នំពេញ 2K- 3406 ។
រថយន្តម៉ាក HIGH LANDER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-1092 ។
រថយន្តម៉ាក NISSAN ពណ៌សទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-3118 ។
រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-1021 ៕
មតិយោបល់