ទើបតែមានការចាប់អារម្មណ៍ ជាមួយនឹងការលេងឈុតហ្វេសហ្សិនកាលីបៗប្រភេទ ហាយខាល់ធឺ របស់ប្រទេសម៉ាឡេសុីសោះ តារាសម្ដែងវ័យក្មេងលោក រុន ណាកូ ដែលត្រូវគេស្គាល់ថា ជាម្ចាស់ពានតារាឆ្នើមគ្រងឈុតបុរាណបានស័ក្ដសម កាលពីដើមខែកក្កដា កន្លង ស្រាប់តែបញ្ចេញរូបថតស្វីតៗ ឡើងកប់ប្លែកភ្នែកទៀត ជាមួយតារាស្រីវ័យក្មេង កញ្ញា ទេព មុន្នីរក្សា ដែលជាសមាជិកក្នុងក្រុម។ នេះជាសកម្មភាពផ្អែមល្ហែមដែលគេកម្រឃើញ ខណៈដែលម្នាក់ៗសរសើរថា តារាទាំងពីរជាគូស្នេហ៍ដ៍ផ្អែមល្ហែម ប៉ុន្តែសាមីខ្លួនប្រកែក។
រូបភាពស្វីតៗទាំងនោះ មិនត្រឹមតែត្រូវបានចែកចាយ ក្រោយការបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានផេកមួយ យកទៅផលិតជាវីដេអូស្នេហាស្វីតៗឡើងកប់ ហើយមានអ្នកចែកចាយ និងចូលទស្សនាមិនធម្មតា។ អ្នកបានឃើញរូបភាពស្វីតៗរបស់លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា សរសើរមិនដាច់ពីមាត់នោះទេ ថាអ្នកទាំងពីរស័ក្តសមទាំងវ័យ និងរូបសម្រស់ ដោយបានហៅអ្នកទាំងពីរថា ជាគូស្នេហ៍ដែលសមទាំងវ័យ និងរូបសម្រស់ ក្នុងពេលដែលអ្នកទាំងពីរក៍ត្រូវគេកត់សម្គាល់ថា ស្និទ្ធិស្នាលគ្នានៅក្រៅឆាកមិនខុសគ្នា។
យ៉ាងណាមិញ លោក រុន ណាកូ បញ្ជាក់ថា ទោះជាក្នុងការងារសិល្បៈ លោន និង ដៃគូមានទំនាក់ទំនងគ្នា ដែលអាចនិយាយបានថាស្និទ្ធិ ជាងតារារួមអាជីពមួយចំនួន តែរវាង លោក និង នាង គឺមិត្តនឹងគ្នានៅឡើយ។ លោកថាពួកខ្លួន ត្រូវបានហាងមីស្ទ័រមេន ទាក់ទងឲ្យថតបង្ហាញសំលៀកបំពាក់ប្រេនៗ ប៉ុណ្ណោះ ទើបឈានដល់ការថតរូបស្វីតៗ ទុកជាអនុស្សាវរីយ៍។
លោកថានេះគ្រាន់តែជារូបភាពថតលេងប៉ុណ្ណោះ ហើយលោកក៍ភ្ញាក់ផ្អើលដែរ នៅពេលមានការចែកចាយ និងមានដល់ការយករូបថតរបស់ពួកលោក ធ្វើជាវីដេអូ បង្ហោះឲ្យទាក់ទាញលើផេកមួយចំនួនផង។ ចង់ដឹងថា អ្នកទាំងពីរស្វីតៗ នឹងគ្នាគួរឲ្យច្រណែនប៉ុណ្ណា តោះទស្សនា៖















































មតិយោបល់