ខុសពីនារីភាគច្រើន ដែលសម្អាងថាខ្លួនមានរូបសម្រស់ផូរផង់ គឺមិនខ្វះអ្នកមានទ្រព្យស្រឡាញ់ និងអោយស្រណុក តារាសម្ដែង កញ្ញា ដេនី ក្វាន់ បានប្រកាសយ៉ាងបើកចំហរថា នាងមានសេចក្ដីសុខជាមួយនឹង អ្នកដឹកនាំផលិតស្ពត លោក ចាន់ មករា បើទោះជាលោកមិនអាចអោយនាងសោយសុខលើគំនរទ្រព្យ អោយសមនឹងរូបសម្រស់របស់នាងដែលជាស្រីស្អាតម្នាក់។
អ្វីដែលធ្វើអោយគេច្រណែនចំពោះតារាស្រីរូបនេះខ្លាំង គឺនាងហ៊ានបើកចំហរស្នេហា និងបានប្រកាសថាគូស្នេហ៍ដែលនាងចាប់ដៃ អោយសេចក្ដីសុខនាងគ្រប់គ្រាន់ហើយ ដោយមិនចាំបាច់អោយនាងហក់លោតទៅណាទៀតទេ។
កញ្ញា បានបង្ហោះនៅលើហ្វេសប៊ុកថា«ខ្ញុំដឹងនៅពេលដែលនិយាយពាក្យថា «សំណាង» មនុស្សយ៉ាងច្រើនប្រាកដជាសំដៅលើ«ចំនួនលុយ» ជាក់ជាមិនខាន គឺថាមានលុយច្រើនប៉ុណ្ណា សំណាងក៏ច្រើនប៉ុណ្ណឹងដែរ! មនុស្សស្រីដែលមានប្តីអ្នកមាន មានលុយចាយពេញៗដៃ មានរបស់ប្រើប្រាស់ល្អៗ មានអ្នកបំរើជំនួសដៃជើង មនុស្សស្រីនោះប្រាកដណាស់គេហៅថា «មនុស្សស្រីមានសំណាង» ប៉ុន្តែសម្រាប់ខ្ញុំគឺអត់ទេ ខ្ញុំមានប្តីដែលមិនមានលុយច្រើនទេ ក្នុងនាមជាមនុស្សក្នុងគ្រួសារតែមួយ ខ្ញុំនឹងគាត់ជួយគ្នាក្នុងការរកលុយ$ ខ្ញុំមិនដែលមានរបស់ Brand Brand ប្រើទេ ប៉ុន្តែខ្ញុំមានសេចក្តីសុខនឹងជីវិតរបស់ខ្ញុំ ជាមួយនឹងការបានរួមរស់ជាគូរជាមួយបុរស ដែលតែងតែយកចិត្តទុកដាក់និងខ្ញុំ មិនថាខ្ញុំនៅទីណា កន្លែងណា គាត់តែងខលសួរខ្ញុំថា «អូនញាំបាយនៅ? កុំភ្លេចញាំបាយផងប្រយ័ត្នឈឺ» ពាក្យសាមញ្ញប៉ុន្មានម៉ាត់នេះ វាគឺជាវិតាមីនរបស់ខ្ញុំ ទោះនៅកន្លែងដែលត្រជាក់ក៏មិនរងារ ព្រោះតែភាពកក់ក្តៅដែលមាននៅក្នុងចិត្តអារម្មណ៏ដែលមានមនុស្សទុកយើងសំខាន់គឺពិតជាមានក្តីសុខខ្លាំងណាស់❤️ »។ ពាក្យមួយឃ្លានេះរបស់នាង បានធ្វើអោយម្នាក់ៗកោតសរសើរចំពោះជំហររបស់នាងឆ្ងាយណាស់ បើធៀបនឹងនារីសិល្បៈផ្សេងទៀត ដែលមានស្នេហាមិនហ៊ានបញ្ចេញមុខគូស្នេហ៍ ព្រោះតែខ្លាចធ្លាក់កូដ ឬហៅយ៉ាងខ្លីពិបាករកថ្មីនោះ។ អ្វីដែលគេសរសើរចំពោះនាងមួយទៀត គឺនាងស្រស់ស្អាតប៉ុណ្ណឹងដែរ ប៉ុន្តែបានប្រកាសតស៊ូជាមួយលោក ចាន់ មករា ទាំំងមិនខ្វល់នឹងពាក្យថារួមរស់ជាមួយគ្នាមុនរៀបការ ដោយនាងបានទាំងសារភាពថានាងមានភាពកក់ក្ដៅ ដែលមិនខុសពីការបិទផ្លូវបុរសសំបូរទ្រព្យដែលចង់ជះលុយអោយនាង ដើម្បីយកនាងជាគូកំណាន់នោះ។ ទោះជានាងជាប់ឈ្មោះជានារីស៊ិចស៊ី ប៉ុន្តែអ្វីដែលនាងបានបង្ហាញភាពស្មោះស្នេហ៍ជាមួយគូស្នេហ៍ ក៏ចាត់ទុកថាជាជំហរគួរអោយសរសើរផងដែរ បើធៀបនឹងតារាសិល្បៈច្រើននាក់ ដែលគេកត់សម្គាល់ថារមែងជួបរឿងប្រេះឆាស្នេហាក្រោយពេលល្បី ដោយសារតែសម្អាងថាខ្លួនរូបឆោមប៉ុណ្ណេះដែរ គួរតែបានគូស្នេហ៍កម្រិតខ្ពស់បែបនេះ ឬបែបនេះ ដែលគេសម្គាល់ឃើញ៕
មតិយោបល់