ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញា​ពិភពលោក​ថៃ​លាលែង​ពី​តំណែង ដោយសារ​តែ​ជ្រែក​ខ្លួន​រិះគន់​ទៅលើ​ក្រុម​អាវ​ក្រហម​

​បវរកញ្ញា​ពិភពលោក​របស់​ថៃ បាន​លាលែង​បី​តំណេង ជាង ១ ខែ ក្រោយ​ពី​នាង រិះគន់​យ៉ាងឃោ​ឃៅ នៅ​ប្រពន្ធ​បណ្តាញ​ផ្សព្វផ្សាយ សង្គម ទៅ​បញ្ហានយោបាយ ។​

​នាង Weluree Ditsayabut អាយុ ២២ ឆ្នាំ បានប្រកាស​ទាំង​ទឹកភ្នែក​កាលពី​ថ្ងៃ​ចន្ទ​ថា នាង​បាន​បោះបង់​ពានរង្វាន់​នោះ​ចោល​ហើយ ដែលជា​ពានរង្វាន់​បវរកញ្ញា​ពិភពលោក ។​

​តារា​សម្តែង និង ជា​បវរកញ្ញា​រូបនេះ បាន​និយាយ​នៅ​កញ្ជក់​ទូរទស្សន៍​ថៃ​ថា នាង បិត​ជា​សប្បាយរីករាយ​ណាស់ ដែល​បាន​ឈ្នះ​ពានរង្វាន់ បវរកញ្ញា​ពិភពលោក ក៏ប៉ុន្តែ ដោយសារតែ រង​ការរិះគន់ មិន​សំ​ថៃ​មាត់ ខណៈ​នាង បញ្ចេញ​មតិ​យ៉ាងឃោ​ឃៅ លើ​បណ្តាញ សង្គម ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ធ្វើឲ្យ គេ​ស្អប់​នាង និង​ក្រុម​គ្រួសារ​នាង​។​

​នាង Weluree Ditsayabut បាន​រង​ការរិះគន់ ដោយសារតែ​នាង បង្ហោះ​ពាក្យ វាយប្រហារ​ទៅលើ ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​អតីត​រដ្ឋាភិបាល ដោយ​ចោទប្រកាន់​ក្រុម​អាវ​ក្រហម ប្រឆាំង​នឹង​រាជាធិបតេយ្យ របស់​ថៃ ។​

​លើ​ហ្វេ​ស​ប៊ុកនាង បានសរសេរថា “​ក្រុម​អាវ​ក្រហម អ្នក​គួរតែ​ចាក​ចេញពី​ទីនេះ​” ដោយ​នាង​បាន​សរសេរ​តាំងពី​ពាក់កណ្តាល​ខែ វិច្ឆិកា មុន​នាង ឈ្នះ​ពានរង្វាន់​បវរកញ្ញា​ពិភពលោក ប្រចាំ​ប្រទេស​ថៃ ។ ក្នុងនោះ អ្វី​ដែល​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍​បំផុត នូវ​ពាក្យ​សរសេរ​ចុងក្រោយ​របស់​នាង ថា “​ដី​របស់​ថៃ​កខ្វក់ ដោយសារ​តែ​ប្រជាជន​ប្រឆាំង និង​ព្រះមហាក្សត្រ​ដូច​ជា​ពួក​អ្នក​” ។​
​ក្នុង​ការប្រកាស​លាលែង​តំណែង កាលពី​ថ្ងៃ​ចន្ទ នេះ នាង​បានឲ្យដឹងថា “​ដោយសារតែ​ការរិះគន់​របស់ខ្លួន បាន​ធ្វើឲ្យ​សុភមង្គល​ដែល​ធ្លាប់​មាន ត្រូវបាន​បាត់បង់​ទាំងស្រុង​” ។​

​ការ​បញ្ចេញ​យោបល់​របស់​នាង លើ​ហ្វេ​សប៊ុក គឺ​បាន​វាយប្រហារ​ទៅលើ អ្នក​ដែល​គាំទ្រ អតីត​រដ្ឋាភិបាល អ្នកស្រី យី​ង​ឡាក់ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​អាវ​ក្រហម ខឹងសម្បារ​យ៉ាងខ្លាំង ទៅ​លើ​រូប​នាង និង​បរិហារ​នាង​មិន​សំចៃមាត់​៕
https://i1272.photobucket.com/albums/y389/domneng/3D/Thai2_zps969a616a.jpg
នាង Weluree Ditsayabut រូបកណ្តាល​

មតិយោបល់