ក្រោយទម្លាយព័ត៌មានលែងលះស្វាមី តារាសម្ដែង អ្នកនាង តូច ស្រីពេជ្រ បានបង្ហោះរូបថតឱបថើបប្រុសម្នាក់យ៉ាងស្អិតរមួត នៅលើទឹកដីអាមេរិក ដែលបុរសម្នាក់នោះ ត្រូវគេសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់នាង។ យ៉ាងណាមិញ គេមិនទាន់ដឹងថា រូបភាពដែលបានបង្ហោះឡើងនោះ ជារូបថតថតលេង ឬជារូបថតជាមួយគូស្នេហ៍ថ្មីរបស់នាងនៅឡើយទេ ក្នុងពេលមិនទាន់សុំការបកស្រាយពីតារារូបនេះបាន។
រូបថតដែលបានបង្ហោះឡើងនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាង ចោទជាសំណួរយ៉ាងខ្លាំងនៅលើហ្វេសប៑ុក ស្របគ្នាដែលនាង ក៏បានភ្ជាប់នឹងឃ្លាលើរូបថា សំណប់ចិត្ត ដែលរឹតតែធ្វើឲ្យម្នាក់យល់ថា ទំនងជាស្នេហាថ្មីរបស់នាងហើយ ទើបនាងហ៑ានបង្ហោះ ដោយមិនខ្លាចភ្នែកមហាជនបែបនេះ។ នៅមិនទាន់ដឹងថា បុរសដែលកៀកកើយអ្នកនាង គឺជាអ្នកណា ឲ្យប្រាកដនោះទេ ក្រៅពីមានការប៉ាន់ស្មានថា គឺជាអណិកជនខ្មែរនៅអាមេរិក ដែលរស់នៅរដ្ឋជាមួយអ្នកនាង ក្រោយពេលអ្នកនាងដាច់ស្រេចជាមួយស្វាមី ហើយមានដំណឹងថា រើផ្ទះបែកពីអតីតស្វាមី ទៅរស់នៅរដ្ឋផ្សេង។
ផុសញូ នឹងរង់ចាំការបកស្រាយរបស់អ្នកនាង ដើម្បីឲ្យប្រាកដថា តើបុរសដែលអ្នកនាងបង្ហោះកៀកកើយ ជាគូស្នេហ៍ថ្មី ឬ គ្រាន់តែថតលេងដើម្បីឲ្យមានការយល់ច្រលំ៕
មតិយោបល់