ព័ត៌មានសិល្បៈ និងកម្សាន្ត

មួយបទពីបេក្ខភាព Xfactor វ៉ាន ដាណេ ពិរោះ ហើយមានន័យជ្រាលជ្រៅ ពីសង្គមគ្រឿងញៀន

មានការសរសើរមិនតិចទេ បន្ទាប់ពីអតីតបេក្ខភាព Xfactor លោក វ៉ាន ដាណេ បញ្ចេញបទដំបូងរបស់ខ្លួន ក្រោមចំណងជើងថា”កែខ្លួនជាថ្មី” ដែលបទចម្រៀងនេះ មិនត្រឹមតែពិរោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីសង្គម ដែលបង្វក់ដោយគ្រឿងញៀន ដែលមានអត្ថន័យដាស់សតិអោយយុវវ័យ កុំប្រឡូកនឹងការបង្វក់នេះ ដើម្បីកុំឲ្យសង្គម និងឳពុកម្ដាយអាប់ឱនផងដែរ។ បទចម្រៀងនេះ កំពុងចាក់ដោតស្រទាប់យុវវ័យ ខណៈដែលនៅលើឆាណែលយូធូប គឺទើបតែបង្ហោះសោះ តែមានអ្នកចូលស្ដាប់រាប់ពានដងភ្លាមៗ។

បទចម្រៀងមួយបទនេះ ជាការកែសម្រួល និងផលិតដោយលោក នូ សុផេន ដែលគេស្គាល់ថា ជាអ្នកផលិតកម្មវិធីមួយរូប និងមានស្នាដៃផលិតឈុតបុរាណផងដែរ។ លោកបានសម្រេច ផលិតបទ”កែខ្លួនជាថ្មី” អោយអតីតបេក្ខជន Xfactor លោក វ៉ាន ដាណេ បន្ទាប់ពីអតីតបេក្ខជនប្រទ្បងចម្រៀងលំដាប់ពិភពលោករូបនេះ បាត់បង់ឱកាសពីការប្រទ្បង ហើយកត់សម្គាល់ថា មានទឹកដមសំទ្បេងល្អ។
នេះជាបទផ្ទាល់ខ្លួនលើកដំបូង របស់លោក វ៉ាន ដាណេ ប៉ុន្តែអ្វីដែលមហាជនគិតថាជោគជ័យ គឺបទចម្រៀងនោះ មានទឹកដមសំទ្បេងលូយកប់ ហើយសម្រាប់អត្ថន័យវិញ គឺលើកឡើងពីអ្នកញៀនញ៉ាមគ្រឿងញៀន ហើយធ្លាក់ដើរខុសផ្លូវ។

លោក នូ សុផេន រំពឹងថាមួយបទនឹងកាន់តែធ្វើអោយតារាចម្រៀង លោក វ៉ា ដាណេ ត្រូវបានមហាជនចាប់អារម្មណ៍ បន្ទាប់ពីលោក វ៉ាន ដាណេ ក៏ធ្វើអោយមានការស្គាល់រួចមកហើយ តាមរយៈការប្រទ្បង Xfactor។ តារាចម្រៀងរូបនេះ ក៏ត្រូវបានគេប្រកាសថា នឹងផលិតបទចម្រៀងអោយថ្មីបន្តទៀត ដោយឆាណែល The World Cambodia និងក្លាយជាឆាណែលដែលនឹងបង្ហោះវីដេអូបទចម្រៀងរបស់លោក វ៉ាន់ ដាណេ នោះផង។

ចង់ដឹងថាចម្រៀងមួយបទនេះ ទាំងពិរោះ និងមានអត្ថន័យយ៉ាងណា សូមរីករាយទស្សនា៖

មតិយោបល់