(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយថា ប៉ុន្មានថ្ងៃមកនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ ស្វាមីតារាចម្រៀង សួស វីហ្សា គឺលោក ថមមី បានតុបតែងខ្លួនជា នារីភេទហើយលេងសើចក្នុងការ Liveលក់កាបូបរបស់ភរិយា ដែលមហាជន ផ្ទុះការចាប់អារម្មណ៍ក្នុងពេលថ្មីៗនេះ។ មិនបង្អង់យូរឡើយ គេក៏ឃើញតារាចម្រៀងស្រីមួយរូបទៀត គឺអ្នកនាង ម៉ូលីកា ដែលជាអ្នកលក់អនឡាញដ៏ល្បីម្នាក់ផងនោះ ស្រាប់តែធ្វើការឡាយលក់ផលិតផល និងឲ្យប្តីតុបតែងខ្លួនជាភេទទី៣ មិនខុសអ្វីពីសួស វីហ្សាឡើយ ខណៈនាងមិនក៏មិនខ្វល់រឿងមួយចំនួន ដែលមហាជនថា ចម្លងពីគេនោះដែរ
ពិតណាស់ អតីតតារាចម្រៀងស្រី អ្នកនាង ម៉ូលីកា ដែលសព្វថ្ងៃត្រូវគេស្គាល់ច្បាស់ថា ជាអ្នកលក់អនឡាញមួយរូបនោះ ត្រូវមហាជនល្បីថា ទំនាក់ទំនងរូបនាងជាមួយស្វាមីហាក់មិនសូវល្អ រហូតដល់ថ្នាក់ ចង់លែងលះគ្នា។ ផ្ទុយទៅវិញ ពេលនេះ គេឃើញ អ្នកទាំងពីរ ហាក់ប្រើជីវិតដូចគូស្វាមីភរិយាផ្សេងៗ មិនតែប៉ុណ្ណោះ ស្វាមីអ្នកនាង ម៉ូលីកា កាន់តែធ្វើឲ្យ មហាជនផ្ទុះការកោតសរសើរ ក្រោយធ្វើរឿងឲ្យ ភរិយាញញឹមបិទមាត់មិនជិត គឺការតុបតែងខ្លួនជាភេទី៣ រាំមុខការ Live ដើម្បីឲ្យមហាជនចាប់អារម្មណ៍ ខណៈថ្មីៗនេះ ម៉ូលីកា បង្កើបអារម្មណ៍ថា ខ្លួនលែងខ្វាយខ្វល់សម្តីគេថា រូបនាងចម្លងតាមគេទៀតហើយ សំខាន់រូបនាង មានក្តីសុខ ហើយអ្វីពិសេសនោះគឺ ក្នុងវីដេអូមួយនេះ គេឃើញ ម៉ូលីកា ញញឹមបិទមាត់មិនជិតយ៉ាងណាក្តីសុខ។
លើសពីនេះទៅទៀត ប្រសិនបើក្រឡេកទៅ បណ្តាមហាជនវិញ ក្រោយឃើញវីដេអូនេះហើយ គ្មានប្រើសម្តីមាក់ងាយ ឫជេរពេបជ្រាយឡើយ ជាងនេះទៅទៀត គឺគាំទ្រអតីតតារាស្រីរូបនេះ ព្រោះនេះជាក្តីសុខផ្ទាល់ខ្លួន មិនចាំបាច់ខ្វាយខ្វល់ពីសម្តីអ្នកដទៃ ម្យ៉ាងទៀត នេះជាគម្រូល្អ ហើយយកលំនាំតាម ក៏គ្មានអីគួរឲ្យខ្មាស់ដែរ៕
មតិយោបល់