ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រវត្តិខ្លះៗរបស់ ព្រីម លីហ្សា ដែលអ្នកមិនបានដឹង

ភ្នំពេញៈ ព្រីម លីហ្សា ជាតារាមួយដួង ដែលកើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៣ ជាតារាសម្តែង ម៉ូដែល និងអ្នកលេងម៉ូដ ដ៏ពេញនិយមនៅកម្ពុជា។

១.ជីវប្រវត្តិតារាសិចស៊ីវ័យ២៣ឆ្នាំ
ព្រីម លីហ្សា ជាតារាមួយដួង ដែលសម្តែងល្អ ក្នុងចំណោមតារាៗខ្មែរ ជាច្រើន ដោយនាងមានតែម្តាយវ័យ ៦៣ឆ្នាំ ដោយនាងបងប្អូនប្រុសស្រី ចំនួន៦នាក់ នាងជាងកូនទី៤ ក្នុងគ្រួសារ។
នៅឆ្នាំ១៩៩៩ ព្រីម លីហ្សា បានចាកចេញពី សឹង្ហបុរី មកកាន់ភ្នំពេញ ដើម្បីបើកអាជីវកម្មនៅកម្ពុជា បន្ទាប់ពីឪពុកនាង បានស្លាប់ ដោយសារតែជំងឺ។ ចាប់តាំងពីនាង មានអាយុ ៦ឆ្នាំ នាងបានចូលរៀននៅសាលាវិចិត្រសិល្បៈ រហូតដល់ថ្នាក់ទី១០។

២.ជីវប្រវត្តិសង្ខប
ឈ្មោះ ព្រីម លីហ្សា
កម្ពស់ ១៦៣សង់ទីម៉ែត្រ
កន្លែងកំណើត នៅសឹង្ហបុរី
ឪពុកឈ្មោះ Steve Venhy ជាជនជាតិចិន នៅសឹង្ហបុរី

៣. អាជីព និងចំណង់ចំណូលចិត្ត
បន្ទាប់ពីនាងចូលប្រឡូកក្នុងវិស័យសិល្បៈ នៅអាយុ១៣ឆ្នាំ នាងត្រូវបានគេអញ្ជើញ ឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ ទាំងក្នុងស្រុក និងបរទេស ។ នៅចន្លោះឆ្នាំ២០០៦ និង២០១២ នាងទទួលបានការអញ្ជើញជាតារាកិត្តិយសជាច្រើន ក្នុងពិធីសម្ពោធហាង VERSACE នៅសឹង្ហបុរី RALPHLAUREN នៅវៀតណាម DIOR Shop នៅប្រទេសថៃ និងព្រឹត្តិការណ៍ជាច្រើនទៀតនៅក្នុងដៃ។
នៅឆ្នាំ២០០៩ នាងបានទទួលតំណែងមួយ ជាតារាសម្រស់ធម្មជាតិ ចំណាត់ថ្នាក់ទី២ ក្នុងកម្មវិធី រាត្រីអាថ៌កំបាំង របស់វៀតណាម ជាកម្មវិធីដ៏ល្បីល្បាញក្នុងប្រទេសមួយនេះ។

ក្រៅពីនេះ នៅឆ្នាំ២០១៣ នាងបានទទួល ពានរង្វាន់ អាណាចក្រតារា ក្នុងតំណែង ជាតារាដែលមានប្រជាប្រិយភាពបំផុត ក្នុងពិភពសិល្បៈ ។

ក្នុងគោលបំណងដើម្បីក្លាយជាអ្នកល្បីល្បាញបន្ថែមទៀត នៅក្នុងវិស័យសិល្បៈ ទាំងក្នុងស្រុក និងក្រៅស្រុក នាងបានសម្រេចចិត្ត ចូលរួមជាតារាទទួលបានសេវាជំនួយពីសឹង្ហបុរី ដោយចំណាយ ៣ពាន់ដុល្លារ ក្នុង១ខែ ក្នុងការជ្រើសរើសយក ផលិតផលប្រេន មកស្លៀកនិងពាក់ ដែលជាមូលហេតុ ធ្វើឲ្យទីផ្សារសិល្បៈនាងល្បីល្បាញ នៅបរទេស៕

មតិយោបល់