ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញាថៃក្លាយជាអ្នកលក់នំបញ្ចុកសិចស៊ី ផ្អើលប្រុសៗភ្លូកទឹកភ្លូកដីនាំគ្នាចូលហូប

ថៃៈអ្នកលក់នំបញ្ចុកសិចស៊ីម្នាក់បានធ្វើឲ្យផ្អើលដល់ហ្វូង​មនុស្សប្រុសៗ​ទាំងចាស់ទាំងក្មេងនាំ គ្នាចូលទៅញ៉ាំពេញៗហាងព្រោះចង់គយគន់សម្រស់គួរឲ្យខ្នាញ់របស់ អ្នកលក់នំបញ្ចុកម្នាក់នេះ។តើអ្នកលក់ម្នាក់នេះគឹជានរណា?

យោងតាមប្រភព គេមិនទាន់ដឹងច្បាស់ទេថា ទឹកសម្លនំបញ្ចុកឆ្ងាញ់ ឬអ្នកលក់នំបញ្ចុកសឆ្ងាញ់ជាង ទើបធ្វើឲ្យបុរសៗចូលទទួលទានច្រើនយ៉ាងនេះ ប៉ុន្តែអ្នកលក់នំកញ្ចុកមុខស្រស់ នាង រថចិប ចិន្តកាន់យាខឿនពេជ្រ អាយុ ២៤ឆ្នាំរូបនេះមិនមែនជានារីធម្មតាទេ ព្រោះនាងធ្លាប់ជាប់ចំណាប់ថ្នាក់​កំពូល២០នាក់ចុងក្រោយនៅក្នុងការប្រកួតបវរកញ្ញាឯក Miss Maxim ឆ្នាំ២០១៥។

ប្រភពបន្តថា នាងរថចិបបានធ្វើឲ្យល្បីពេញក្រុង ឈាងរ៉ៃ ប្រទេសថៃ ដោយាសារតែនាងមានរូបរាង​មុខមាត់ស្រស់ស្អាតលើសនារីដទៃ និងមានសិល្បះក្នុងការស្លៀកពាក់បង្ហាញសាច់ សខ្ចី រាងសិចស៊ិ លេចមុខលេចក្រោយ ធ្វើឲ្យប្រុសៗអត់ទ្រាំមិនបានប្រជ្រៀនគ្នាចូលពេញៗហាងនំបញ្ចុករបស់នាង៕

https://youtu.be/U6LvxYHuA9I

មតិយោបល់