ព័ត៌មានសុខភាព

បរិភោគខ្ចៅស្ងោរចម្អិនមិនល្អអាចបង្កឲ្យមានគ្រោះថ្នាក់

បរទេស៖ ខ្ចៅស្ងោរជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សជាច្រើន ប៉ុន្តែអាហារប្រភេទនេះអាចបង្កឲ្យមានគ្រោះថ្នាក់បំផុត ដែលយើងគ្រប់គ្នានឹកស្មានមិនដល់ ជាពិសេសប្រសិនបើយើងទទួលទានខ្ចៅមិនស្អាត៖

ខ្ចៅស្ងោរគ្មានអនាម័យ
ខ្ចៅដែលលក់នៅតាមចិញ្ចើមផ្លូវភាគច្រើនគ្មានអនាម័យ អាចបង្កឲ្យមានគ្រោះថ្នាក់ជាច្រើន ជាពិសេសបណ្តាលឲ្យកើតជំងឺអាសន្នរោគ, រាករូស…។

ទទួលទានខ្ចៅដែលមិនបានត្រាំទឹក
ខ្ចៅអាចរស់នៅក្នុងទឹក ក្នុងភក់ ហើយប្រសិនបើអ្នកទិញខ្ចៅស្ងោរដែលគេធ្វើមិនស្អាត ច្បាស់ជាមានបញ្ហាដល់សុខភាពជាពុំខាន។ ដូច្នេះហើយរាល់ការទិញខ្ចៅមកផ្ទះ អ្នកត្រូវដាក់ត្រាំក្នុងទឹកឲ្យបានច្រើនម៉ោង ដើម្បីឲ្យវាខ្ជាក់ភក់ចេញ បន្ទាប់មកទើបដាក់ស្ងោរជាក្រោយ។

ខ្ចៅស្ងោរឆ្អិនមិនល្អ
នៅក្នុងខ្ចៅមានប៉ារ៉ាស៊ីតជាច្រើនដូចជា ដង្កូវ…លាក់ខ្លួននៅក្នុងនោះ។ ប៉ារ៉ាស៊ីតខ្លះអាចត្រូវបានកម្ចាត់ដោយប្រើសីតុណ្ហភាពខ្ពស់។

តែទោះបីជាយ៉ាងណាក៏ដោយ ប៉ារ៉ាស៊ីតមួយចំនួនទៀតនៅតែមានជីវិត បើទោះបីជាឆ្លងកាត់ការចម្អិនរួចហើយក៏ដោយ ក៏ពិបាកនឹងកម្ចាត់ពួកវាចេញដែរ។ ដូច្នេះ ប៉ារ៉ាស៊ីតនៅក្នុងខ្ចៅនឹងជ្រៀតចូលទៅក្នុងខ្លួនអ្នក នៅពេលដែលអ្នកបរិភោគវាចូល។ ប៉ារ៉ាស៊ីតនឹងស្អិតជាប់ផ្នែកមួយចំនួននៃរាងកាយ ដែលបណ្តាលឲ្យកើតជំងឺធ្ងន់ធ្ងរជាច្រើន។

ការបរិភោគអាហារប្រភេទនេះអាចបង្ហាញអាការៈជំងឺខាងក្រៅដូចជា៖ ហើមជើងដៃ, ក្អួតចង្អោរ, កើតសត្វល្អិត, គ្រុនក្តៅ, រាករូស… និងគ្រោះថ្នាក់ជាច្រើនផ្សេងទៀត។ មិនតែប៉ុណ្ណោះ ប្រភេទប៉ារ៉ាស៊ីតមួយចំនួនទៀតនៅក្នុងរាងកាយអាចបណ្តាលឲ្យកើតជំងឺមហារីក។

ចំណាំ៖
ដើម្បីធានាសុវត្ថិភាពចំពោះសុខភាព អ្នកត្រូវលាងសម្អាត និងដាក់ត្រាំទឹកឲ្យបានច្រើនម៉ោងមុននឹងដាក់ស្ងោរ៕

មតិយោបល់